header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ មន្ត្រំកាំកុងត្រូលខេត្តស្វាយរៀង បានចុះពិនិត្យមុខទំនិញគ្រប់ប្រភេទ និងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដោយបានរកឃើញសារធាតុបូរ៉ាក់ ដែលត្រូវបានអ្នកផលិតដាក់លើងៀត ត្រីបបែលផ្អែមស្រស់ ចំនួន២១គីឡូក្រាម និងងៀតត្រី ផ្ទោងចំនួន៧គីឡូ ដែលខូចគុណភាពដកហូតយកទៅដុតកម្ទេចចោល។

បើតាមលោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីជំនាញបានចុះពិនិត្យទំនិញគ្រប់ប្រភេទ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី ដាក់ក្នុងមុខទំនិញ ដោយក្នុងនោះបានរកឃើញសារធាតុគីមី ប៉ូរាក់ ដាក់ក្នុងងៀតត្រីបបែលចំនួន២១គីឡូក្រាម និងងៀតត្រីផ្ទោង៧គីឡូក្រាម ដែលខូចគុណភាពផងដែរ។

លោកបានបន្តទៀតថា អ្នកដែលបរិភោគចំណីអាហាដែលមានសារធាតុគីមីនេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីកធ្វើឲ្យបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង។

លោក ផឹង និល បានបញ្ជាក់ថា ការចុះពិនិត្យទំនិញ​នេះ មន្ត្រីជំនាញបានពិនិត្យមុខទំនិញជាច្រើនមុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ រាល់ប្រភេទងៀតបបែលដែលផ្ទុកសារធាតុគីមី និងត្រីងៀតខូចគុណភាពនេះ។ ហើយចាប់ពីពេលនេះតទៅប្រពលរដ្ឋណាដែលមានសង្ស័យចំពោះមុខទំនិញដែលខ្លួនបានទិញនៅផ្សារវាលយន្តថាមានសារធាតុគីមីនោះគឺមានមន្ត្រីកាំកុងត្រូលប្រចាំការនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីពិនិត្យនិងធ្វើតេស្តទៅលើម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់។ល។ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post