
កំពង់ឆ្នាំងៈ យើងដឹងហើយថា នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបខេត្ត ដែលជាគំនិតផ្តួចផ្តើមរបស់អាជ្ញាធរខេត្ត មានតែក្រុមហ៊ុន១គត់ ដែលស្របច្បាប់ត្រឹមត្រូវ ដើម្បីរៀបចំចាក់ដី និងសាងសង់សំណង់ផ្សេងៗ។
តើការចាក់ដីយ៉ាងអនាធិបតេយ្យនៅចំណុចចុងកោះ ទល់មុខតំបន់អភិវឌ្ឍន៍ លាង សេង ជ្រកក្រោមដំបូលអ្នកធំមួយចំនួនក្នុងខេត្តស្របច្បាប់ដែរឬទេ? ដែលកំពុងចាក់ដី ដើម្បីសាងសង់ផ្ទះល្វែងជាបុរីធ្វើការលក់ដូរ?
ចំណែក មន្រ្តីជំនាញ បានត្រឹមតែឱបដៃឈរមើលទេ ថែមទាំងមិនហ៊ានអនុវត្តច្បាប់ថែមទៀតផង។ ទំនងជាបានផលប្រយោជន៍ហើយ ទើបជាមិនអនុវត្តតាមច្បាប់ ឬសង្ស័យលួចឃុបឃិតគ្នាស៊ីតាមជំនាញ៕
