header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ នៅថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា​បណ្តាលឲ្យស្លាប់ម្នាក់ ។

សាក្សីឃើញហេតុការណ៍និយាយថា មានម៉ូតូមួយគ្រឿងម៉ាកហុងដា គុបមូល C50 ពណ៌បៃតង គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ណៃ គឹមហាច ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ នគរបាល នៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) បើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបត់ឆ្លងថ្នល់ ទៅទិសខាងត្បូង រួចក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាក អាំងទែ ដែលជារថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6739 មានសណ្តោងស៊ីទែន ពាក់ស្លាកលេខ ភ្នំពេញ 4A-4197 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី ចំណែកឯសព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post