header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង: ក្មេងទំនើង មានគ្នា៩នាក់ ដែលដើរលេងនៅពេលយប់ និងនាំគ្នាគប់បំបែកកញ្ចក់ រថយន្ត ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគបាលស្រុកកំពង់ត្រឡាច សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំតាជេស ឃាត់ខ្លួនបាន ក្រោយមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា មានករណីគប់បំបែក កញ្ចក់រថយន្តជាថ្មីទៀត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងមុខផ្សារថ្នល់ទទឹង ភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាទាំង៩នាក់ នាំយកមកសាកសួរ ក្នុងនោះក្រុមទំនើងមាន ៖ ពូន ឆានន់ ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស, ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស, ឈ្មោះ យ៉ាត ភក្តី ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស, ឈ្មោះ សាំង សុខអេង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស, ឈ្មោះសាំង សុខអាន ភេទប្រុស អាយុ ១២ ឆ្នាំ មុខរបរ សិស្ស, ឈ្មោះ ហ៊ុន ឧត្តម ភេទប្រុស អាយុ ១១ ឆ្នាំ មុខរបរសិស្ស, ឈ្មោះ គៀន គុន ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស, ឈ្មោះ ឡៃ លាង ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស និងឈ្មោះ ស៊ុន សាមី ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរគ្មាន ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន និងគ្រឿងស្រវឹង គឺពុំមាន និងបានអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការដើលេងនៅពេលយប់ និងគប់រថយន្តអ្នកដទៃ ដែលធ្វើដំណើរនៅពេលយប់ បង្កឲ្យមានគ្រោះថ្នាក់ ។

ដោយមានការធានាពីអាណាព្យាបាលផងនោះ សមត្ថកិច្ចបានប្រគល់ឲ្យអាណាព្យាបាលក្មេងទាំង៩នាក់ និងបានឲ្យត្រឡប់នៅផ្ទះវិញរៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា កន្លងទៅ​ក៏ធ្លាប់កើតមានករណីក្មេងញៀនថ្នាំ បាននាំគ្នាគប់រថយន្តដែលបើកបរនៅពេលយប់ បណ្តាលឲ្យមនអ្នករងរបួស និងខូចខាតរថយន្តត្រូវបានសមត្ថកិច្ចបង្ក្រាបផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post