header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ សហការជាមួយកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការនៅកណ្ដាលរាជធានីភ្នំពេញ ឃាត់រថយន្តស្លាកលេខ ខ.ម ចង្កូតស្ដាំ១គ្រឿង។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៥នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយកម្ពុជាក្រោម ទល់មុខភោជ្ជនីដ្ឋានប្រេស៊ីដង់ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចចុះក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា រថយន្តដែលត្រូវបានកម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ សហការជាមួយកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថឃាត់ ម៉ាក់ FORTUNER ពណ៌ខ្មៅ ចង្កូតស្ដាំ ពាក់ស្លាកលេខ ខ.ម 02 2-3799 គ្មានពន្ធ និងគ្មានឯកសារត្រឹមត្រូវ។ ប្រភពដដែលបានបន្តថា រថយន្តទំនើបចង្កូតស្ដាំនេះ ជារបស់លោកឧត្តមសេនីយ៍ទោ ស៊ី យាង មុខរបរ យោធិន នៅអគ្គបញ្ជាការ។

សូមបញ្ជាក់ផងដែរមន្ត្រីគយចល័ត បានលើកឡើងថា កម្លាំងរបស់លោក និងបន្តសកម្មភាពទប់ស្កាត់រាល់បទល្មើសជាក់ស្តែង ជាពិសេសទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំតែម្តង។

បច្ចុប្បន្ន មន្ត្រីគយចល័ត បានបញ្ជូនរថយន្តចង្កូតស្ដាំ ទៅកាន់ស្នាក់ការគយ និងរដ្ឋាករ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ដោះស្រាយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post