header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ ក្រុមហ៊ុន “ផ្លូហ្វេវិន” ដែលបានអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែមានយីអ៊ុនឡើងស្រើតៗ ពីការលួចចូលទៅកាប់ឈើរបស់សហគមន៍ពោធិ៍រៀង និងព្រៃព្រះរាជក្រិត ជាព្រៃដែនជម្រកសត្វព្រៃគូលែនព្រំទេពរបស់រដ្ឋ។

ប្រជាពលរដ្ឋ ក៏ដូចជា​ប្រជាសហគមន៍បានលើកឡើងថា ក្រុមហ៊ុនខាងលើនេះ មានការលួចចូលទៅកាប់ឈើនៅក្នុងព្រៃសហគមន៍ និងព្រៃដែនជម្រក​សត្វរបស់រដ្ឋ រួចដឹកជញ្ជូនមកដាក់នៅក្រុមហ៊ុន និងអារជ្រៀក ដោយ​សំអាងថា ឈើក្រុមហ៊ុនតែធាតុពិត គឺឈើលួចកាប់ពីតំបន់ផ្សេងៗ។

ពួកគាត់បន្តថា សូម្បីតែពលរដ្ឋដឹកឈើបន្ទិចបន្ទួចយកមកធ្វើជាជង្រុកស្រូវ ឬក៏ក្រោលគោ ក៏​ត្រូវលោក សេន ឡាំ ជាមេការមើលទទួលខុសត្រូវរបស់ក្រុមហ៊ុននោះគំរាមកំហែងធ្វើទុកបុកម្និញដល់ពួកជាបន្តបន្តាប់ផងដែរ។

ករណីខាងលើនោះដែរ ប្រជាពលរដ្ឋនៅភូមិព្យួជ្រូក និងប្រជាសហគមន៍ការពារព្រៃឈើពោធិ៍រៀង ឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ សូមស្នើសុំមកដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាលោកពិនិត្យមើលឲ្យបានល្អិតល្អន់ផងទាន កុំចេះតែមើលរបាយការណ៍របស់មន្រ្តីខិលខូចនោះ។

ជុំវិញករណីក្រុមហ៊ុនខាងលើនេះដែរ មជ្ឈដ្ឋានមួយចំនួន ក៏បានរិះគន់ទៅដល់មន្រ្តីអភិរក្សរបស់មន្ទីរបរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើថា ខាងមន្រ្តីបរិស្ថាននៅតែក្នុងព្រៃ តែឈើដឹកចេញពីព្រៃ រីឯមន្រ្តីរដ្ឋបាលព្រៃឈើទៅវិញឲ្យតែគេមករត់ច្បាប់ដឹកជញ្ជូន គឺចេញឲ្យគេតែម្ដង មិនបានត្រួ​តពិនិត្យថា ឈើទាំងនោះមានប្រភពពីណានោះឡើយ ឲ្យតែគេដាក់ស្រោមសំបុត្រទទួលបានទាំងអស់ នេះហើយធ្វើឲ្យព្រៃឈើរលាយហិនហោច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post