Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ បែនកង់១០ ដឹកដីមួយគ្រឿង អ្នកបើកបរសង្ស័យអាងថៅកែ ទើបបើករាល់ថ្ងៃល្បឿនលឿនម្លឹងៗ លុះជួបបញ្ហាឧបសគ្គខាងមុខ ដោយបើកបុកជាមួយរថយន្តដឹកបេតុង កំពុងរយ៊ែរថយក្រោយ ចូលការដ្ឋាន រួចរេចង្កូតផ្លោតឡើងលើសួនច្បារទ្រូងផ្លូវតែម្តង ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ បែនកង់១០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0374 ដឹកដីពេញរថយន្ត។ ចំណែក រថយន្តម្ខាងទៀត ម៉ាក HOWO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-0971 ដឹកបេតុង។

សមត្ថកិច្ចបន្តថា មុនកើតហេតុ រថយន្តដឹកបេតុង កំពុងរយ៊ែរថយក្រោយ ចូលនៅការដ្ឋានចំណុចខាងលើ ស្រាប់តែរថយន្តដឹកដី គាត់បើកល្បឿនលឿនមិនខ្វល់ ដោយសារមិនមែនឡានគាត់ បោះពួយលឿននោះលឿន តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ពីលិចទៅកើត ក៏ជ្រុលមកបុកក្បាលរថយន្ត ដឹកបេតុងពីចំហៀងខាង្វេង ហើយរថយន្តដឹកដីរេចង្កូត ឡើងលើសួនច្បារ ទ្រូងផ្លូវតែម្តង។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង សមត្ថកិច្ចបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor