header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តី​ស្អាត​ដៃរហ័សជំនាញ​ខាង​លូក​ហោប៉ៅ​តាម​ទី​ប្រជុំជន​ ត្រូវអស់​លក្ខណ៍​ជាប់​ខ្នោះ​របស់កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក ​និងចាប់​ឃាត់​ខ្លួន​យក​មក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាមនីតិវិធីច្បាប់​ហើយ បន្ទាប់ពីធ្វើសកម្មលូក​ហោប៉ៅ​យកលុយ​របស់ស្ត្រីម្នាក់រហ័សពេក​ តែចៃដន្យជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់​ ស្រែឆោឡោ ទើបបង្កការភ្ញាក់ផ្អើលឡើង​កាល​ពី​វេលាម៉ោង​៧:៣០នាទី​ព្រឹក​ ថ្ងៃសៅរ៍​ ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ​នៅចំណុច​ក្នុងទីរួមផ្សារដើមគរ ផ្លូវលេខ៣៣៦ ក្រុមទី៥ ភូមិ៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ​ដែលឃាត់ខ្លួន​​ឈ្មោះ​ រ៉េត មុំ ហៅមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។ ដោយក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ​៖​ លុយខ្មែរ​ ចំនួន៦២,៥០០០រៀល (ជារបស់ជនរងគ្រោះ)។ ​ចំណែក​ឯ​ជនរងគ្រោះ​ សុំមិនបង្ហាញឈ្មោះ អាយុ ៥៩ឆ្នាំ​ មុខរបរលក់ដូរ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់ឲ្យ​ដឹង​ថា​ ដំបូងឡើយនៅមុនពេលកើតហេតុ ម៉ោងប្រហែល៧:៣០នាទីព្រឹក ថ្ងៃសៅរ៍​ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានចេញពីផ្ទះមកផ្សារដើមគរ ក្នុងគោលបំណងទិញផ្លែឈើ ដើម្បីយកទៅដាក់សែនថ្ងៃ​សីល​ លុះពេលដើរចូលមកដល់ក្នុងផ្សារដើមគរ ម្ដុំកន្លែងលក់ផ្លែឈើ ស្ត្រីរងគ្រោះក៏បានឈរទិញ ដោយដាក់លុយក្នុងហោប៉ៅអាវ រួចឈោងរើសផ្លែឈើ ស្របពេលនោះក៏ត្រូវជនសង្ស័យមកឈរអែបក្បែរគាត់ រួចធ្វើសកម្មភាពលូកយកលុយដែលនៅក្នុងហោប៉ៅអាវរបស់ស្ត្រីរងគ្រោះ បានសម្រេច ដោយភាព​រហ័សរហួន​និងស្ទាត់ជំនាញ ហើយបម្រុងគេចខ្លួន តែ​រំពេចនោះជនរងគ្រោះបានលូកហោប៉ៅដើម្បីយកលុយ​អោយថ្លៃផ្លែឈើ ស្រាប់តែភ្ញាក់ដឹងខ្លួនទាន់ ក៏ស្រែកឆោឡោឲ្យគេជួយអន្តរាគមន៍ចាប់ឃាត់ជនសង្ស័យសិន ព្រោះមានតែជនសង្ស័យទេ ដែលដើរមកអែបក្បែរ រួចឆែកឃើញជាក់ស្តែង រួមជាមួយវត្ថុតាង ទើបនាំយកមកស្នាក់ការប៉ុស្តិ៍នគរបាលបឹងសាឡាង រួមទាំងស្ត្រីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់។

ក្រោយឃាត់ខ្លួន​កម្លាំង​នគរបាលប៉ុស្តិ៍បឹងសាឡាងក៏​បានធ្វើតេស្តត្រួតពិនិត្យទឹកនោមជនសង្ស័យ រកសារធាតុញៀនក្នុងទឹកនោម ជា​លទ្ធផល​អវិជ្ជមាន (គ្មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាម​នីតិវិធី​ច្បាប់ ៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post