header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ សិស្សសាលា នៃវិទ្យាល័យសំពៅលូន បានដួលសន្លប់ជាបន្តបន្ទាប់ ដោយអការៈម្នាក់ៗ មានសភាពថប់ៗផ្លូវដង្ហើម និងត្រជាក់ចុងដៃចុងជើង ដែលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញបានបើកកិច្ចប្រជុំបន្ទាន់មួយនៅគណបញ្ជាការកងឯកភាពស្រុក ដើម្បីសិក្សាអំពីបញ្ហានេះ។ ចាប់តាំងពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ មកដល់ថ្ងៃនេះ មានសិស្សសាលា នៃវិទ្យាល័យ សំពៅលូន ដែលមានទីតាំងស្ថិតក្នុង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានដួលសន្លប់ជាបន្តបន្ទាប់ ដែលរហូតមកទល់និងថ្ងៃនេះ គឺមានចំនួន៤១នាក់ហើយ ក្នុងនោះមានសិស្សស្រី៣៩នាក់ ដែលសិស្សម្នាក់ៗ មានអការៈល្ហិតល្ហៃត្រជាក់ដៃជើង និងមានសភាពថប់ៗផ្លូវដង្ហើមដែលចាំបាច់ខាងសាលាត្រូវបានរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរស្រុកព្រមទាំងបានដឹកបញ្ជូនទៅកាន់មន្ទីរពទ្យបង្អែកស្រុកសំពៅលូនផងដែរ ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងសិក្សាទៅលើអការៈដ៏ចម្លែកទំាងនេះ។

លោក មាស ម៉ៅសាក់ ប្រធានការិយាល័យប្រតិបត្តិប្រចាំស្រុកសំពៅលូន បានលើកឡើងថា បញ្ហានេះ គឺផ្តើមចេញពីសិស្សដែលកំពុងសិក្សាថ្នាក់ត្រៀមប្រលង ដូច្នេះហើយទើបធ្វើឲ្យពួកគេខំប្រឹងរៀនទាំងព្រឹក ទាំងល្ងាច និងថ្ងៃត្រង់ ខំប្រឹងរៀនរហូតដល់ញាំអាហាមិនបានគ្រប់គ្រាន់ និងសម្រាកមិនបានពេញលេញ។

លោកបានបន្ថែមថា ឯអ្នកដទៃ គឺភាគច្រើនជាសិស្សស្រី គឺមានភាពតក់ស្លុត ទើបរោគនេះអាចចម្លងគ្នាបានដោយសារអារម្មណ៍ពេលដែលទៅមើលដើម្បីសួរសុខទុកអ្នកមុន គឺអ្នកក្រោយក៏មានអការៈបែបនេះដូចគ្នា។

បច្ចុប្បន្ន លោកអភិបាលស្រុក សុំឲ្យសិស្សសំរាក២ថ្ងៃ និង​ផ្សព្វផ្សាយ​ឲ្យ​សិស្ស​ដែល​មាន​អការៈ​ដូច​ខាងលើ សូមមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដោយមិនយកលុយឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post