header ads

Sponsor

រិទ្ធី

មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ចេញសេក្តីជូនដំណឹង ជម្រាបជូនអំពីកម្មវិធីបុណ្យដង្ហែរអដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត នឹងកម្កល់នៅមន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ខេត្តសៀមរា កម្មវិធីបុណ្យដង្ហែរអដ្ឋិធាតុនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល។

ចំណែកឯនៅថ្ងៃព្រហស្បតិ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណា ជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៍ខ្ពង់ខ្ពស់បំផុត យាងថ្វាយគ្រឿងសក្ការបូជានៅចេតិយឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ។

យោងតាមកម្មវិធីដំណើរការនៃការដង្ហែរគឺចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់រង្វង់មូលព្រលានយន្តហោះមកត្រង់ទៅដល់ស្តុបសណ្ឋាគារសុខា បត់ស្តាំដោយឆ្ពោះទៅដល់រង្វង់មូលផ្សារចាស់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post