
ភ្នំពេញៈ បើតាមប្រភពព័ត៌មាន ដែលទើបទទួលបានមុននេះបន្តិចអោយដឹងថា លោកឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ដរ ភ្នំពេញអរិយក្សត្រ បានបាញ់សម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងពីមូលហេតុ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
ចំពោះមូលហេតុដែលនាំអោយឈានដល់ការបាញ់សម្លាប់ខ្លួននេះ នៅមិនទាន់ដឹងពីមូលហេតុអ្វីនោះទេ។ ភ្នាក់ងារយើងនឹងរាយការណ៍ ពីដំណឹងនៃការធ្វើអត្តឃាតនេះ ជូនជាបន្តទៀត៕


