ពោធិ៍សាត់ៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីកាប់រំលំដើមឈើ ដើម្បីធ្វើចម្ការខ្វះការប្រុងប្រយ័ត្ន ហើយក៏ត្រូវដើមឈើនោះ រលំសង្កត់លើខ្លួនឯងតែម្ដង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨៖១៥នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចអូររំចេក ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សពឈ្មោះ ដេង សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យនៅគេហដ្ឋាន៕