header ads

Sponsor

រិទ្ធី

លោក ស៊ន តារា អតីតគ្រូបង្រៀនទស្សនវិទ្យាដែលកំពុងនិរន្ទេសខ្លួននៅបរទេស បានទទួលប័ណ្ណសរសើរពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ នៅក្នុងវេទិកាសាធារណៈដែលដឹកនាំដោយលោក សម រង្ស៊ី នាក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ ប័ណ្ណសរសើរនេះ បានទទួលស្គាល់ពីការលះបង់និងមានតម្លៃរបស់លោក ស៊ន តារា សម្រាប់បម្រើដល់ចលនាសង្គ្រោះជាតិ ។

បុរសសម្បូរវោហាស័ព្ទរូបនេះបានបញ្ជាក់តាមរយៈហ្វេសប៊ុកថា៖ ហ៊ុន​ សែន​កំពុងតែភ័យស្លន់ស្លោខ្លាចសម រង្ស៊ី​ កឹម​ សុខាតែ១ ដែលនាំឲ្យពិភពលោករញ្ជួយ ឯពលរដ្ឋ​ក្នុងស្រុកពុះកញ្ជ្រោល ក្រោកឈរ​គ្រប់ទិសទី។ ហ៊ុន​ សែន​ប្រឹងបិទបាំងភាពស្រុតចុះ និងភាពអន្តរាយឆាប់ៗជីវិតនយោបាយរបស់ខ្លួនតាមរូបភាព សន្តិភាព​និងអភិវឌ្ឃន៍ដែលគ្រាន់តែជាសំបក ក្រេមម្សៅបំភ័នភ្នែករាស្ត្រនិងសហគមន៍អន្តរជាតិថាខ្លួនរឹងមាំ។

លោក តារា បន្ថែមទៀតថា៖ មិនយូរទេឲ្យ​តែយើងរួមគ្នាក្រោមពាក្យកឹម​ សុខា​ សម​ រង្ស៊ី តែ១​ មិនចុះចូល មិនចុះចាញ់ មិនឆ្វេចឆ្វាច ផ្តុំកម្លាំងតែ១ប្រយុទ្ធ ហ៊ុន​ សែន​នឹងចប់ដូចស្លឹកឈើទុំជ្រុះពីមែក។ (ពាន់រង្វាន់អ្នកប្រយុទ្ធអហិង្សាប្រជាធិបតេយ្យ)​ ហ៊ុន​ សែនចប់ហើយ។ ប្តូរ!

សូមរំលឹកថា វេទិការសាធារណៈ យុទ្ធសាស្ត្រគណបក្សសង្រ្គោះជាតិដឹកនាំដោយ សម រង្ស៊ី នាក្រុងប៉ារីស បារាំង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសទទួលស្គាល់លោក សម រង្ស៊ី ឱ្យកាន់តំណែងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាផ្លូវការ។ ក្នុងឱកាសនោះប្រធានស្តីទីរូបនេះបញ្ជាក់ថា៖ យើងមិនត្រូវឲ្យ ហ៊ុន សែន គេចផុតពីដំណោះស្រាយរួម ៥ ចំណុច ដែលសហគមន៍អន្តរជាតិ បង្ខំឲ្យជនផ្តាច់ការនេះ អនុវត្តទាំងស្រុង ដើម្បីដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជា គឺ៖ ដោះលែងលោក កឹម សុខា ទម្លាក់ចោលរាល់ការចោទប្រកាន់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ សងគណបក្សសង្គ្រោះជាតិវិញនូវតំណែងដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ និងបោះឆ្នោតឡើងវិញដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post