header ads

Sponsor

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុចផ្លូវកែង ប៉ុស្តិ៍នគរបាលទេសចរណ៍ អូរឈើទាល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន ) មួយកើតឡើង ។

បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក អ៊ិចស៊ិចទ័រ ស៊េរីឆ្នាំ២០១៥ ពណ៌ខៀវ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់យកកាបូបរបស់ជនរងគ្រោះជាជនជាតិចិន ភេទស្រី ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយលើម៉ូតូដែលចតនៅចិញ្ចើមផ្លូវ ហើយក៏ត្រូវកម្លាំងនគរបាលទេសចរណ៍ឃើញ និងបានផ្សព្វផ្សាយតាមវិទ្យុទាក់ទង ភ្លាមៗនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្ទាក់ដេញប្រផាត់ចាប់ភីង រហូតដល់មុខរោងចក្រញូវស្តារ ឃ្លាំងលើ ទើបឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់នោះ ។

ជនរងគ្រោះជាជនជាតិចិន ភេទស្រី មិនទាន់មកដាក់ពាក្យបណ្តឹង ។
+សម្ភារៈបាត់បង់៖
-កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ
-កាបូបដៃ ០១ពណ៌ខ្មៅ
-លុយដុល្លារ ៣២៣ដុល្លារ ( បីរយម្ភៃបីដុល្លារ )
-លុយខ្មែរ ៦,៥០០រៀល ( ប្រាំមួយពាន់ប្រាំរយរៀល )
-អត្តសញ្ញាណប័ណ្ណចិន ០១ និងកាត ០២សន្លឹក
-ខ្សែអង្កាំ ០១ខ្សែ ។
+ជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ កែវ វ៉ែន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ( ជនដៃដល់បើកម៉ូតូ )
២-ឈ្មោះ ង៉ែត ហុល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំលាវ ឃុំដំណាក់ចង្អើរ ខេត្តកំពត ។ ( ជនដៃដល់ជិះពីក្រោយឆក់ )
+វត្ថុតាងចាប់យកបាន៖
-កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ
-កាបូបដៃ ០១ពណ៌ខ្មៅ
-លុយដុល្លារ ៣២៣ដុល្លារ ( បីរយម្ភៃបីដុល្លារ )
-លុយខ្មែរ ៦,៥០០រៀល ( ប្រាំមួយពាន់ប្រាំរយរៀល )
-អត្តសញ្ញាណប័ណ្ណចិន ០១ និងកាត ០២សន្លឹក
-ខ្សែអង្កាំ ០១ខ្សែ
-ម៉ូតូ ០១គ្រឿង ម៉ាក អ៊ិចស៊ិចទ័រ ស៊េរីឆ្នាំ២០១៥ ពណ៌ខៀវ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ៣៨២៨៨៣ ។ ( មធ្យោបាយជិះធ្វើសកម្មភាព )

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post