ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើទៅបុគ្គលឈ្មោះ ហេង សាល នៅខេត្តកំពត ដែលជាអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ(CNRP) កុំបន្តប្រមូលផ្តុំអតីតមេឃុំ បក្សប្រឆាំងបន្តទៀត ព្រោះគណបក្សសង្រ្គោះជាតិ ដែលងាប់ទៅហើយ មិនអាចរស់ឡើងវិញទេ ។
ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាងមួយម៉ឺននាក់ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “លោក ហេង សាល នៅកំពត សូមផ្តាំទៅ ដែលប្រមូលមេឃុំ លោកកុំសង្ឃឹម លោកកំពុងបំផ្លាញ អនាគតរបស់អ្នកផ្សេង។ កុំមានការលើកឡើងថា អ្នកទៅបក្សប្រជាជនកុំឲ្យមកវិញ។ អ្នកចូលរួមជាមួយគណបក្សប្រជាជនហើយ គឺធានាគ្រប់យ៉ាងរហូតដល់ឆ្នាំ២០២២ អ្នកធ្វើការល្អនឹងបន្តក្រោយឆ្នាំ ២០២២បន្តទៀត”។
សម្ដេចបន្ដថា លោក ហេង សាល កុំសង្ឃឹមថា ខ្មោចងាប់ទៅហើយ រស់ឡើងវិញ ដែលរយៈពេលចុងក្រោយនេះ មានការប្រមូលផ្តុំឡើងវិញ៕