header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ កាលពីរសៀលវេលាម៉ោង០២.២៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់យុវជនម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ តាមបណ្តោយផ្លូវជាតិលេខ៦២ ឋិតនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៦.៨៧ ស្ថិតក្នុងភូមិត្រពាំងល្អក់ ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។

យោងតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលនៅនឹងកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គឺបណ្តាលមកពីយុវជនម្នាក់ ឈ្មោះ ហ៊នសំសីលា អាយុ ១៧ឆ្នាំ រស់នៅភូមិ បាក់ក្ដោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។ បានបើកបរម៉ូតូម៉ាក ហុងដា ទ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ 1C 82.85 ធ្វើដំណើរពីខេត្តព្រះវិហារ គោលបំណងត្រឡប់ទៅលំនៅឋានវិញ ដោយបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ហើយស្ថិតនៅក្នុងល្បឿនលឿន ទើបបណ្ដាលឲជ្រុលទៅបុករនាំងបាំងផ្លូវ ហើយបណ្តាលឲ្យយុវជនខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិ និងក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post