header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនពាក់ព័ន្ធករណី លួចទូរស័ព្ទដៃ ។ ហេតុការនេះបានកើតឡើងវេលាម៉ោង១២ និង០០នាទី ថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងបណ្ណាល័យជាតិ ផ្លូវលេខ៩២ ភូមិទី១០សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ហេង សម្បត្តិ ភេទប្រុស(ខ្ទើយ) អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោយផ្ទះសំណាក់ស្រែលាភ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

ចំណែកជនរងគ្រោះ ឈ្មោះ សាន ច័ន្ទសុធីតា ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិតស្នាក់នៅផ្ទះលេខ២៣G ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្ភារយកបានត្រឡប់មកវិញ គឺទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាកHuwei Nova2i ពណ៌ខ្មៅ ស៊ីមលេខ 096 660 0883 បានប្រគល់ជូនជនរងគ្រោះវិញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាមកទស្សនាការតាំងពិពណ៌នៅក្នុងបណ្ណាល័យជាតិនៅចំណុចខាងលើ ។ ជនរងគ្រោះមានស្ពាយកាបូបសាក់កាដូរពីក្រោយ ពេលជនរងគ្រោះកំពុងដើរមើលការតាំងពិពណ៌ ស្រាប់តែមានជនសង្ស័យ ២នាក់ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស និងឈ្មោះ ពេជ្រ ភេទប្រុស បាននាំគ្នាដើរមកពីក្រោយហើយជនសង្ស័យឈ្មោះ ពេជ្រ ជាអ្នកឈរបាំងហើយជនសង្ស័យឈ្មោះ ហេង សម្បត្តិ ជាអ្នកធ្វើសកម្មភាពរ៉ូតកាបូបសាកាដូរលួចយកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Huwei Nova2i ពណ៌ខ្មៅ របស់ជនរងគ្រោះបានសម្រេចកាន់ជាប់នៅនឹងដៃបម្រុងគេចខ្លួន ក៏ត្រូវជនរងគ្រោះដឹងទាន់ ក៏ស្រែកផ្អើលឆោរឡោចោរៗ ហើយក៏បានកម្លាំងសមត្ថកិច្ចយើងដែលកំពុងល្បាតនៅជុំវិញបរិវេណបណ្ណាល័យជាតិ ចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សម្បត្តិ រួមជាមួយវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសាកសួរតែម្តង ចំណែកជនសង្ស័យឈ្មោះ ពេជ្រ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តតាមនីតិវិធី៕

សូមជម្រាបជូនថា សមត្ថកិច្ចធ្លាប់បានឃាត់ខ្លួន​ជនសង្ស័យខាងលើម្ដងរួចមកហើយ បន្ទាប់ពីលូក​លួចកាបូប​ ​ភ្ញៀវទេសចរណ៍ នៅ​សៀមរាប តំបន់​ផាប់​ស្ទ្រី​ត ក្រោយបាន​លូក​ការ​បូ​ប យក​របស់របរ រួមទាំង​ប្រាក់​មួយចំនួនកាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post