header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិបរទេសពីរនាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់រត់គេចខ្លួន ខណៈស្រវឹងស្រា ដើរមកគាស់ទ្វារផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានម្ចាស់ផ្ទះបាញ់គំរាម៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ 27AB ផ្លូវលេខ៤៥៦ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការនេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសពីរនាក់ សង្ស័យស្រវឹងស្រាបានស្រែកឡូឡា នៅតាមដងផ្លូវ ដោយធ្វើដំណើរថ្មើរជើង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋ ខណៈនោះម្ចាស់ផ្ទះមានពូនិងក្មួយដែលស្នាក់នៅក្នុងផ្ទះ មានកាភ័យស្លន់ស្លោបានតេទូរសព្ទ័ហៅកូនប្រុស២នាក់ មកទីតាំងកើតហេតុដើម្បីជួយមើលផង ស្រាប់កូនប្រុសរបស់គាត់ បានបើករថយន្តមួយគ្រឿង ពណ៌ខ្មៅ​ មិនស្គាល់ម៉ាក​ ពាក់ស្លាកលេខភ្នំពេញ​ 2K-7736 មកដល់ ឃើញសភាពមិនស្រួល ក៏បានរត់ចូលទៅឃាត់ តែឃាត់មិនស្តាប់ទេ​ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន តែសមត្ថកិច្ចមិនទទួលទូរសព្ទ័របស់គាត់នោះទេ​ ខណៈដែលជនបរទេសទាំង២នាក់នោះ​ ស្រែក​ឆោឡោ​កាន់តែខ្លាំងឡើង រួចគាស់បំបាក់ទ្វាររបងផ្ទះឪពុករបស់គាត់ហើយ ទើបសម្រេចចិត្តដកកាំភ្លើងខ្លី យកមកបាញ់គំរាមឡើងលើ ៣គ្រាប់បន្តបន្ទាប់តែម្តង ហើយជនបរទេសដែលជាបក្ខពួកម្នាក់ទៀត​បានស្ទុះរត់បាត់ស្រមោល។

ប្រភពបន្តថា ទាល់តែមានការភ្ញាក់ផ្អើល​ ទើបមានសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវហត្ថខណ្ឌចំការមន និងមានវត្តមានលោក យិន​ សៅ អធិការនគរបាលខណ្ឌចំការមន ចុះមកដល់ទាំងកន្លែងកើតហេតុផងដែរ ដោយបានបញ្ជាឲ្យកម្លាំងធ្វើការឃាត់ខ្លួននិងវាយខ្នោះជនបរទេសម្នាក់ ដែលនៅ​ឡូឡា​នៅក្នុងរបងខាងក្នុងបរិវេណផ្ទះកើតហេតុ រួចបញ្ជូនខ្លួនមកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន​ភ្លាមៗផងដែរ។ ចំណែកបុរសម្នាក់ ដែលបានបាញ់ចំនួន៣គ្រាប់នោះ​ សមត្ថកិច្ចបានធ្វើត្រួតពិនិត្យ​មើល​កាំភ្លើង​ខ្លីនោះ​ និងទំនងជាមានលិខិតស្នាម​ P ត្រឹមត្រូវ​ទៀតផងដែរ​ ព្រោះពេលដែល​សមត្ថកិច្ចពិនិត្យ​ គឺមិនឲ្យ​អ្នកយកព័ត៌មាន​យើងចូលក្បែរឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post