header ads

Sponsor

រិទ្ធី

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ នាទីក្រុងប៉ាតាយ៉ា នៅព្រះរាជាណាចក្រថៃ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) កំពុងប្រារព្ធធ្វើវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្ស ដែលមានលោក ខឹម វាសនា ប្រធានគណបក្សជាវាគ្មិន។

បើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា៖ វេទិកាប្រចាំឆ្នាំនេះប្រារព្ធនៅសណ្ឋាគារឈនច័ន្ទ ផាតាយ៉ា វេលាម៉ោង ០៩:៣០ នាទីព្រឹក។ លក្ខខណ្ឌដើម្បីចុះឈ្មោះ ៖

ត្រូវមានលិខិតឆ្លងដែន(Passport)ដែលមានសុពលភាព បើមិនទាន់មាន បងប្អូនអាចចាប់ផ្តើមធ្វើពីពេលនេះ។ ត្រូវបង់ថវិកាម្នាក់ ១០០ដុល្លារអាមេរិក សម្រាប់ការចំណាយដូចជា ការធ្វើដំណើរទៅមក កន្លែងស្នាក់នៅ២យប់ ថ្លៃសាលប្រជុំ និងអាហារថ្ងៃត្រង់ក្នុងថ្ងៃវេទិកា។ ចំណែកការចំណាយប្រចាំថ្ងៃផ្សេងៗជាការទទួលខុសត្រូវរៀងៗខ្លួន។

គណបក្ស LDP បានបញ្ជាក់ទៀតថា ដើម្បីសម្រួលដល់ការរៀបចំរបស់ក្រុមការងារ បងប្អូនដែលចេញដំណើរពីក្នុងប្រទេសទាំងអស់ត្រូវតែចុះឈ្មោះតាមរយៈលេខទូរសព្ទខាងលើគ្រប់ៗគ្នា។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post