header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក សម រង្ស៊ី បានទម្លា​យរឿងសម្ងាត់រវាងលោក និងមន្ដ្រីរាជរដ្ឋាភិបាល មកបង្ហាញឲ្យសាធារណជន បានដឹងឮ ប៉ុន្តែការទម្លាយនោះ មិនត្រូវបានការសាទរទេ ប៉ុន្តែផ្ទុយទៅវិញមានការរិះគន់ ក្នុងនោះ ប្រធានអង្គការសម្ព័ន្ធ គណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះលោក សម រង្ស៊ី ដែលបានយករឿងសម្ងាត់ មកសរសេរលើហ្វេសប៊ុក ដូច្នេះលើលោកនេះ លែងមានរឿងសម្ងាត់ទៀតហើយ?

លោក សន ជ័យ លើកបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី សរសេរក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ថា សម្តេច ស ខេង កំពុងរៀបចំបែកពីសម្តេច ហ៊ុន សែន ព្រឹត្តិការណ៍មួយដ៏សំខាន់ នឹងផ្ទុះឡើងក្នុងឆ្នាំ២០១៩ ពីព្រោះ សម្តេច ហ៊ុន សែន ចង់ដាក់កូនប្រុសគាត់ ហ៊ុន ម៉ានី ជំនួសសម្តេច ស ខេង នៅក្រសួងមហាផ្ទៃ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សន ជ័យ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានសរសេរថា មិនមានន័យថា ខ្ញុំជឿ ឬមានចេតនាផ្សាយរឿងរ៉ាវរបស់ Page លោក សម រង្ស៊ី នោះទេ តែគ្រាន់តែចង់ សម្តែងវការអស់សំណើចបន្តិចថា ហេតុអ្វីក៏យករឿងសម្ងាត់ មកដាក់លើហ្វេសប៊ុក ឬលើលោកនេះ លែងមានរឿងសម្ងាត់ទៀតហើយ។ ធ្លាប់តែលឺ គេនិយាយបែបលេងសើចថា វាយឲ្យងាប់ទៀត ក៏មិនប្រាប់ថា ម៉ែខ្ញុំលាក់លុយនៅក្រោមខ្នើយដែរ។ រឿងកំប្លែងរបស់ខ្ញុំ មុនឆ្លងឆ្នាំ

ជាមួយគ្នានេះដែរ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាពេលថ្មីៗនេះ សម រង្ស៊ី បាននិយាយថា នៅឆ្នាំ២០១៥ ខ្ញុំត្រៀមរៀបចំមកប្រទេសកម្ពុជាវិញ ស្រាប់តែខ្ញុំបានទទួលព័ត៌មាន ជាមួយលោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក គាត់បានប្រាប់ខ្ញុំថា ទើបតែជួបសម្តេច ស ខេង គេបានពិគ្រោះយោបល់គ្នាថា ឲ្យខ្ញុំផ្អាកមកវិលត្រឡប់មកវិញ របស់ខ្ញុំមួយរយៈពេលសិន ពីព្រោះ សម្តេច ស ខេង បានប្រាប់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា គាត់អត់ឯកភាពទេ ព្រោះគម្រោងសម្តេច ហ៊ុន សែន ចង់ចាប់ខ្ញុំ ។

ភ្លាមៗសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានបដិសេធ ទៅនឹងសម្ដី លោក សម រង្ស៊ី ដែលបានចោទប្រកាន់ មកលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាពិសេស ទៅលើសម្ដេចក្រឡាហោម ដោយថា សម្ដេច ហាមឃាត់លោកមិនឲ្យវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ដោយសម្តេចតបថា នោះគឺជាពាក្យសម្តី មួលបង្កាច់តែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post