មុននេះបន្តិច ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពបង្រៀនប្លែកពីគេ ដោយត្រូវបានគេស្គាល់ថាជាសាលាបង្រៀនភាពជោគជ័យ។ តាមរយៈការប្រតិកម្មនេះលោកបានលើកឡើងថា៖
មានសាលាបង្រៀនភាពជោគជ័យស្អីមួយនោះឈ្មោះ MSL នាំក្មេងអោយដេីរលេីអំបែងកែវ ដែលគេហៅថាវគ្គ សិក្សាពិសេស ។ ខិតខំឡេីង ជិតល្ងង់ទាន់ឥណ្ឌាហេីយ ទិដ្ឋភាពបែបនេះអ្នកទស្សនវិជ្ជា គេហៅថា ឆ្កួត ។
ហើយលោកក៏បានបន្ថែមថា ៖
នេះជាករណីប្លែកមួយដែលជាលក្ខណៈទារុណកម្ម មិនមែនជាបច្ចេកទេសក្នុងប្រព័ន្ធអប់រំឡេីយសូម ក្រសួងអប់រំមេត្តា ពិនិត្យករណី នេះ ។ ដេីម្បីបញ្ឈប់ ក្រុមដេីរបង្រៀនភាពជោគជ័យដែលមិនធ្លាប់រៀន គរុកោសល្យនាំបរិបទឆ្កួតលីលាបែបនេះសាបព្រួស ក្នុងសង្គមខ្មែរ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?