header ads

Sponsor

មណ្ឌលគិរីៈ រឿងសមមត្ថកិច្ច ប្រដេញឡានដឹកឈើប្រណិត រហូតដល់គ្រោះថ្នាក់ បណ្តាលអោយស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ ចំណែក៣នាក់ទៀត របួសធ្ងន់។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង៦និង២៤នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៥៣ផ្លូវជាតិ៧៦ ស្ថិតនៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ករណីរថយន្ត២គ្រឿងបើកប្រដេញគ្នា ពីកើតទៅលិចមកដល់ចំណុចកើតហេតុ រថយន្តសាំយ៉ុងពណ៌ទិកប្រាក់ គ្មានស្លាកលេខ រ៉េទៅខាងស្តាំបុកផ្ទះបណ្តាលឲ្យរងរបួសម្ចាស់ផ្ទះម្នាក់។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទី១.ឈ្មោះលី ណារី ភេទស្រីអាយុ៦៥ឆ្នាំ ជនជាតិចាម រស់នៅភូមិត្រពាំផ្អេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម។

ជនរងគ្រោះទី២.អ្នកបើកបរឈ្មោះមាស ធារ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែររស់នៅភូមិកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់។ ទី៣.អ្នករួមដំណើឈ្មោះហេងម៉េង លី ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើរងរបួសធ្ងន់។ ទី៤.អ្នករួមដំណើរឈ្មោះពុធ ធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ រងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះទាំងបួននាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងគឺស្ថិតនៅកន្លែងកើតហេតុនៅឡើយ។ រីឯអ្នកបើកបររថយន្តកាម៉ារីឆ្លាម ចេញទៅបាត់មិនស្គាល់អត្តសញ្ញាណ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post