header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រីស្រស់​ប្រុសស្អាតចំនួន​​២នាក់​ ដែលគេស្គាល់ថាជាតារាល្បីតាម TikTok ទៀតនោះ បែរជាត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច ​​ទូរសព្ទដៃ iPhone 7+ ​ពី​ស្រ្តី​ម្នាក់​ ហើយ​យក​ទូរស័ព្ទទៅហុច​អោយ​បក្ខពួក​ម្នាក់ទៀត ​ដែលបានរត់​គេច​ខ្លួន​បាត់ស្រមោល ​ជន​រងគ្រោះ​ព្រមទាំង​ ប្រជាពលរដ្ឋ​ឃាត់​អោយ​ សមត្ថកិច្ច​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​០៧:២០ទី​យប់​ ថ្ងៃ​អាទិត្យ​ ទី​៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ដីវាល កន្លែង​តាំង​ពិពណ៌​ប្រគំ​តន្ត្រី​ ផ្លូវជាតិលេខ៣​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នេះធ្វើឡើងក្រោយពីជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច ថាមានករណីលួចទូរស័ព្ទដៃ ស្ថិតនៅកន្លែងប្រគុំតន្ត្រីចំណុចដីវាល ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយជន​សង្ស័យ​ទី១ឈ្មោះ​ នួន​ វិបុល​​ ភេទ​ប្រុស​ ​អាយុ​១៧ឆ្នាំ​​ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​សង្កាត់​បឹងកក់​ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ​។ ជន​សង្ស័យ​ទី​២ឈ្មោះ​ នី​ ស្រី​ពុំ​ ភេស្រី​ អាយុ​១៧ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់ភូមិ​ស្នាក់នៅ​ភូមិ​ដំណាក់​ត្រយឹង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ និង​មាន​ស្រុកកំណើតនៅសង្កាត់បឹង​កក់ ​ខណ្ឌ​​ទួលគោក​។

ចំណែកជនរងគ្រោះមានឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនផ្លាហ្សា ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទដៃដែលបាត់ ចំនួន១គ្រឿងម៉ាកអាយហ្វូន​សេវែន​ភ្លឺស (iPhone 7 Plus) ពណ៌ផ្កាឈូកលាយទឹកមាស តម្លៃ​ជាង៥០០ដុល្លារ​។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ពីដំណើររឿងថា ដំបូងឡើយ​ នៅមុនពេលកើតហេតុ ជនរងគ្រោះរូបគាត់ព្រមទាំងក្រុមគ្រួសាររបស់គាត់ បាននាំគ្នាទៅមើល​ការតាំង​ពិពណ៌​ និងប្រគំ​តន្ត្រី​ នៅចំណុចដីវាលកើតហេតុខាងលើ ពេលនោះស្រាប់តែមានបុរសខាងលើដើរបុក ហើយក៏បាត់ទូរស័ព្ទដៃ ទើបគាត់មានការសង្ស័យ ក៏ត្រលប់ទៅដើរតាមពីក្រោយជនសង្ស័យ ដោយមិនបានចាប់អារម្មណ៍ថា​ជន​សង្ស័យ​ ជា​បុរស​ខាងលើបាន​យក​ទូរសព្ទ​នឹង​ហុចទៅអោយ​បក្ខពួក​ម្នាក់​ផ្សេង​ទៀត ដើរគេចទៅណាបាត់នោះទេ ​តែបន្តិចក្រោយមកស្រាប់តែឃើញជនសង្ស័យ ធ្វើសកម្មភាពលួចទូរស័ព្ទដៃប្អូនស្រីគាត់មួយទៀត តែចៃដន្យលួចពុំបានឡើយ ទើបផ្ដើល​ឆោរឡោ​ស្រែកថា "ចោរៗ" ទើបប្រជាពលរដ្ឋ​ជួយឃាត់​បាន​ជនសង្ស័យ​ទាំង២នាក់​ ​ទើបរាយការណ៍ជូនសមត្ថកិច្ចអោយមកឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍តែម្ដង។

​ក្រោយពេលកើតហេតុ​ បន្ទាប់​ពី​ឃាត់​បាន​ជន​សង្ស័យ​លួច​ទូរសព្ទ​ដៃ​បាន​២នាក់​ហើយ​ ជន​រងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​ទី២​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​សើបអង្កេត​និងស្រាវជ្រាវ​រក​មុខ​សញ្ញា​លួច​បន្ថែម​ទៀត​ នឹង​ចាត់​ការ​តាម​និតិវិធី​ច្បាប់​​ ចំណែកឯជន​រងគ្រោះ​ម្នាក់​ទៀត​ ដែល​លួច​មិន​ទាន់​បាន​ ​មិន​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​ឡើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post