header ads

Sponsor

ភ្នំពេញៈ ពិតជាសំណាងណាស់! បុរសម្នាក់​ មិនដឹងផឹកស្រវឹងមកពីណា​ បានបើ​ករថយន្តស៊េរីទំនើប Audi Q5 មកដល់ពាក់កណ្តាលផ្លូវ​ដេក​លង់លក់​ក្នុងរថយន្ត តែជើងនៅជាន់ហ្គែជាប់​ ធ្វើរថយន្តបន្តបើ​កទៅមុខតិចៗ រហូតជ្រុលទៅបុកចូលកន្លែងលក់ងាវ​លើ​ចិញ្ចើ​មផ្លូវ ប៉ើងខ្ទាតរាយបាយពេញដី ​និងបុកម៉ូតូមួយគ្រឿងទៀតកល់ជាប់ទៅមុខលែងរួច បណ្តាលឲ្យ​ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ និងអ្នកដំណើ​រចោមរោមមើលយ៉ា​ង​ណែនណាន់តាន់តាប់​ រហូតមានសមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង​១០យប់​ ថ្ងៃពុធ ទី២​ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចកន្លែងលក់ងាវតាមចិញ្ចើ​មផ្លូវមួយ​ ខាងមុខហាងបោះពុម្ពនិងថតចម្លង ម្ដុំច្រមុះជ្រូកក្បាលថ្នល់​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ជាប់ផ្លូវ២៧១​ ភូមិ៧​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

យោងតាម​សម្ដីបងប្រុសម្នាក់ ដែលជាអ្នកឃើ​ញហេតុការណ៍ផ្ទាល់​ បានរៀបរាប់​ប្រាប់ភ្នាក់ងារ​ខេមប៉ុស្តិ៍​​ថា​ ដំបូងឡើ​យគាត់​ឃើ​ញ​ រថយន្តស៊េរីទំនើបមួយគ្រឿង​ ម៉ាក Audi Q5 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AH-8186 បើ​កបរដោយបុរសម្នាក់​ មិនដឹងថា ផឹកស្រវឹងមកពីណា​ បានបើ​ក​មកពីក្រោយគាត់​សន្សឹមៗ​ ក្នុងទិសដៅពីលិចទៅកើត​ តាមបណ្ដោយ​ផ្លូវ២៧១ លុះមកដល់ស្តុបផ្លូវ៦០ម៉ែត្រ​ ស្រាប់តែគាត់ងាកមើ​ល​ ឃើញដេក​លង់លក់​ក្នុងរថយន្តបាត់ហើយ​ ហើយគាត់ខំ​គោះកញ្ចក់រថយន្តដែរ​ តែមិនងើបទេ​ រីឯជើងនៅជាន់ហ្គែជាប់​ ធ្វើ​ឲ្យចេះតែបន្តដំណើរទៅមុខ​សន្សឹមៗដដែល​ រួចប៉ះបញ្ច្រិតគូទរថយន្តកូរ៉េមួយគ្រឿង​ ដែលបត់ទៅផ្លូវ៦០ម៉ែត្រ ហើយរថយន្តនៅតែទៅមុខតិចៗទៀត ទើបគាត់ជិះទៅប្រាប់អ្នកនៅខាងមុខ​ឲ្យបានដឹង បន្តិចក្រោយមករថយន្តក៏ជ្រុលទៅបុកចូលកន្លែងលក់ងាវ​ នៅចិញ្ចើមផ្លូវកើតហេតុខាងលើ​ បណ្ដាលឲ្យប៉ើងខ្ទាតតុដាក់លក់ងាវ រាយបាយពេញដី​ និងបុកម៉ូតូ Honda Dream ពណ៌ខ្មៅ​ មួយគ្រឿងទៀត ស្លាកលេខ​ភ្នំពេញ​ 1BQ-1020 បណ្ដាលឲ្យដួល​កល់ជាប់ពីក្រោមរថយន្តផ្នែកខាងមុខ​ ទើ​បរថយន្តទៅមុខលែងរួច ធ្វើ​ឲ្យបងប្អូនដែលជាអ្នកលក់ដូររត់គេចចេញកន្លែងកើតហេតុ​នោះ​ នាំគ្នា​ខឹងសម្បារ​ ស្រែក​ឆោឡោ​ឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​នាំគ្នាចេញមក​ គោះកញ្ចក់រថយន្ត​ ដាស់ម្ចាស់រថយន្តឲ្យចេះមក​អង្គុយកៅអីសិន​ ដោយមិនមានការប្រើអំពើហិង្សា​លើ​​ម្ចាស់រថយន្ត​ឡើ​យ​ រួចរាយការណ៍ប្រាប់កម្លាំងល្បាត​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​ ឲ្យចុះមកដល់កន្លែងកើតហេតុ​ភ្លាមៗផងដែរ​។

ក្រោយកើ​តហេតុ​សមត្ថកិច្ចនគរបាលផ្នែកវាស់វែង​នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ក៏បានចុះមក​កន្លែងកើតហេតុ​ រួចឲ្យភាគីទាំងសងខាង​ធ្វើការសម្របសម្រួល​គ្នាមួយជំហានសិន​ ដោយបងប្អូនម្ចាស់រថយន្ត​មកដល់កន្លែងកើតហេតុ​ផងដែរ​ តែការដោះស្រាយ​នៅមិនទាន់ត្រូវគ្នា ទើ​បបង្កឲ្យមានការភ្ញាក់​ដល់អ្នកដំណើរឆ្លងកាត់​ចុះមកចោមរោមមើលយ៉ា​ង​ណែនណាន់តាន់តាប់ ពេញកន្លែងកើតហេតុ​​ផងដែរ។

បើតាមសម្ដី​បងប្អូនអ្នកលក់ដូរនៅកន្លែងកើតហេតុបានប្រាប់ខេមប៉ុស្តិ៍ដែរថា ពួកគាត់ពិតជាសំណាងហើ​យ ដែលមិនបង្កអោយមានអ្នកណាម្នាក់រងរបួស ព្រោះមានគេស្រែក​ប្រាប់​បន្តគ្នា ទើបពួកគាត់ជាអ្នកលក់ដូរនៅម្ដុំនោះ នាំគ្នារត់គេចចេញទាន់ពេល កុំអីមិនដឹងជាយ៉ាងណានោះទេ នេះហើយជាលទ្ធផលអ្នកដែលស្រវឹងហើយដេក ក្នុងរថយន្ត ដូច្នោះប្រជាពលរដ្ឋក៏សូមសំណូមពរឲ្យសមត្ថកិច្ចធ្វើការទៅផ្លូវច្បាប់ កុំឲ្យតែអាងអីដោះស្រាយសំណង​លើការខូចខាត​ តែចំណាត់ការផ្លូវច្បាប់​ មិនព្រម​អនុវត្ត​ទៅលើអ្នកដែលបើកបរក្នុងស្ថានភាពស្រវឹង និងអ្នកផឹកស្រវឹងហើយ រហូតទាល់តែដេកក្នុងរថយន្តបែបនេះ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់គេឯង ដែលមិនដឹងអីសោះ ។

យ៉ាងណាមិញ​នៅតែមិនមានចំណាត់ការផ្លូវច្បាប់ចំពោះអ្នកដែលបើកបរ ក្នុងស្ថានភាពស្រវឹងដដែល ព្រោះក្រោយកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ​​ និង​សមត្ថកិច្ច​ផ្នែកវាស់វែង​ខណ្ឌមានជ័យ​ បានតែជួយអន្តរាគមន៍​ជាក់ស្ដែង​ ព្រោះភាគីខាងរថយន្តមានអ្នក​អន្តរាគមន៍​ សុំសម្របសម្រួលជាមួយខាងម្ចាស់ម៉ូតូ និងអ្នកលក់ងៀវរងគ្រោះទាំងនោះ​ ដោយយល់ព្រម​ចេញសំណងលើ​ការខូចខាត​ ទៅឲ្យខាងភាគីម៉ូតូចំនួន៨០០ដុល្លារ និងអ្នកលក់ងៀវ ចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿង រួចក៏ឡើងបើ​ករថយន្ត​បង្កនោះ​ ដឹក​បុរសម្ចាស់រថយន្ត​ដែលស្រវឹងនោះ​ ចេញពីកន្លែងកើតហេតុតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post