header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកខ្សាច់មួយគ្រឿង បុករះរថយន្ត ម៉ូតូ និងកង់បីជាច្រើនគ្រឿង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី​២ ខែមករា ឆ្នាំ២០១៩ លើផ្លូវបេតុង ត្រង់ចំណុច ផ្លូវចុះវត្តលើមកសង្កាត់លេខ២ ស្ថិតនៅក្នុង ក្រុម១៧ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តបែនដឹកដី១គ្រឿងម៉ាក NISSAN ពណ៌ ត្នោត ពាក់ស្លា​កលេខ ចង្កូតស្តាំ KPS-0576 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពី កើតឆ្ពោះទៅលិច (ពីលើចុះក្រោម) លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោទរថយន្តដាច់ហ្វ្រាំង ជ្រុលទៅបុកនឹង (លើកទី១) រថយន្ត ម៉ាក COROLLA ពណ៌ ផ្ទៃមេឃ ពាក់ស្លា​កលេខភ្នំពេញ 2C-8424 ដឹកភ្ញៀវ (បុកលើកទី២) ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លា​កលេខព្រះសីហនុ1D-1703  (បុកលើកទី៣) ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខតាកែវ1O-2746 (បុកលើកទី៤) ម៉ូតូម៉ាក FTR ពណ៌ខៀវ គ្មានស្លា​កលេខ។

ករណីគ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយរថយន្តដឹកខ្សាច់ ដែលបានបើកបុករថយន្តនិងម៉ូតូ ដែលកំពុងតែធ្វើដំណើរនៅតាមដងផ្លូវយ៉ាងកំរោល និងបានធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗជាប់ក្រោមកង់រថយន្តនៅនឹងកន្លែង និងមនុស្សចំនួន១៥នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយក្នុងនោះមានទាំងជនជាតិចិន និងជនជាតិខ្មែរផងដែរ។

បច្ចុប្បន្នសម្ថកិច្ចបានជួយសង្គ្រោះ និងដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post