Sponsor
(​ស្វាយរៀង​)៖ ក្រោយការជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ឃើញថាបងប្អូនអាជីវករលក់ដូរនៅផ្សារវាលយន្ត មួយចំនួនខ្លះបានចូលរួមសហការរៀបចំសណ្ដាប់ធ្នាប់ ចំណែកមួយចំនួនទៀតនៅតែមិនចូលរួមសហការសោះ ដូចជាការជូនដំណឹងនេះមិនមានប្រសិទ្ធភាពក្នុងការធ្វើអោយពួកគាត់អនុវត្តន៍ ឬយ៉ាងណា។


ចំពោះ​ស្ថានភាព​បញ្ហាសំរាម​នៅ​ផ្សារវាលយន្ដ មើលទៅ​ឃើញ​គគ្រិច សំរាមគរលើផ្លូវ និងតាមមុខផ្ទះប្រជាពលរដ្ឋ ជាពិសេសបញ្ហាការលក់ដូរ និងការដាក់តាំងរបស់របរនៅមុខផ្ទះរបស់អាជីវករ នៅមាន​ភាព​រញ៉េរញ៉ៃ ដដែលទោះបីជាខាងអាជ្ញាធរក្រុងស្វាយរៀង ណែនាំយ៉ាងណា ដូចគ្មានប្រសិទ្ធភាពសោះ ។


មួយវិញទៀតផ្សារវាលយន្ដនេះ ដោយមានពលរដ្ឋជាច្រើន បាននាំគ្នាសាងសងផ្ទះ ហើយរំលោភលើចិញ្ចើមផ្លូវជាច្រើន និងផ្ទះខ្លះបានធ្វើផ្លូវមុខផ្ទះខ្ពស់ជាងថ្នល់ ធ្វើឲ្យលិចផ្លូវ ពិត​ជាមាន​ភាពអនាធិបតេយ្យ​មែន ​។​


ដូច្នេះរដ្ឋបាលក្រុងស្វាយរៀង នូវតែអំពាវនាវដល់បងប្អូនអាជីវកចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលក្រុង ដើម្បីអោយមានរបៀបរៀបរយ និងសោភណ្ឌភាពផ្សារ កុំអោយមានភាពរញ៉េរញ៉ៃ និងគគ្រិច ដើម្បីមានសណ្ដាប់ធ្នាប់ល្អ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor