header ads

Sponsor

ស្វាយរៀងៈ យ៉ាងហោចណាស់ មានកម្មករ-ការិនីរោងចក្រ១៥នាក់ បានរងរបួសស្រាល ដោយសារអ្នកបើកបររថយន្តដឹកកម្មករ-ការិនីរោងចក្រ បើកកៀកគ្នាទុកចន្លោះសុវត្ថិភាពមិនគ្រប់គ្រាន់ នៅពេលរថយន្តខាងមុខជាន់ហ្រ្វាំ រថយន្តដឹកកម្មករបុកពីក្រោយ ដោយជាន់ហ្រ្វាំងមិនជាប់ តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់អាយុជីវិត។

ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ១៣៩-១៤០ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4014 បើកបរដោយឈ្មោះ ខៀវ ហន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគូថរថយន្តស៊ីទែនពីក្រោយ។

ប្រភពបានបន្តទៀតថា ក្រោយជួបគ្រោះរថយន្តស៊ីទែន ក៏ទៅមុខបាត់ ចំណែករថយន្តបង្កនៅកន្លែងកើតហេតុ មានកម្មកររួមដំណើរ ៦០នាក់ បណ្ដាលឲ្យរងរបួស១៥នាក់ ប្រុស១នាក់ បច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប (អ្នកទាំងអស់រងរបួសស្រាល) និងអ្នកបើកថ្នាំ ចំនួន៣២នាក់ ប្រុស៥នាក់ អ្នកទាំង៣២នាក់នេះ សុំបើកថ្នាំលេប។ ចំពោះរថយន្តដឹកកម្មករ សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post