header ads

Sponsor

ភ្នំពេញៈ ប្រភពព័តិមានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ២៣មករា ឆ្នាំ២០១៩ខាងមុខ ក្រុមប្រឹក្សាជំនុំជំរះតុលាការនឹងលើកយកសំណុំឃាតកម្មលើនារីដ៏ស្រស់ស្អាតផូផង់មានជាប់ពាក់ព័ន្ធ និងអតីតអភិបាលខេត្តតាកែវ គឺលោកឡាយ វណ្ណៈ និងអតីតស្នងការរងខេត្តតាកែវ លោកឡាយ ណារិទ្ធ មកបើកសវនាការជាសាធារណៈនៅចំពោះមុខជនត្រូវចោទ ។

បើតាមប្រភពព័តិមានបានឲ្យដឹងទៀតថា រឿងក្ដីព្រហ្មទ័ណ្ឌដែលត្រូវបើកសវនាការកាត់ទោសជនជាប់នេះ គឺដឹកនាំដោយលោកហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជំរះ ។

សាលាដំបូង រាជធានី ភ្នំពេញចោទប្រកាន់អតីតអភិបាល ខែត្រតាកែវលោក ឡាយ វណ្ណៈ និងមនុស្ស បីនាក់ផ្សេង ទៀតក្នុង ចំណោម៦នាក់ពីបទឃាតកម្ម និងបទលាក់បាំងព័ត៌មានទាក់ទងនឹងករណីឃាតកម្មលើមន្ត្រីរដ្ឋសភា ម្នាក់គឺលោកស្រី ចេវ សុវឌ្ឍនា ។

អ្នកនាំពាក្យអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងនៅថ្ងៃ ទី ៣មេសាថា ចៅក្រមសាលាដំបូងបានបើកការស៊ើបសួរលើសំណុំរឿង ព្រហ្មទណ្ឌនេះឡើងវិញដោយចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ អតីត អភិបាលខែត្តតាកែវ និងបងប្រុសរបស់ លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាល ខេត្តតាកែវពីបទឃាតកម្មតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។

មនុស្សពីរនាក់ទៀតពីបទលាក់បាំងតម្រុយតាម មាត្រា ៥៣២នៃក្រមព្រហ្មទណ្ឌគឺឈ្មោះ ម៉េន សាម៉ៃ ជាអ្នកបើកបរ ឲ្យលោកឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ជាអ្នកបម្រើក្នុងផ្ទះ របស់អ្នកស្រី ចែវ សុវឌ្ឍនា ។

លោក លី សុផាណា បញ្ជាក់ថា ព្រះរាជអាជ្ញាបានសម្រេច បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត តាមនីតិវិធី ។ ចំណែកលោកឡាយ វណ្ណៈ ត្រូវឃុំខ្លួន បណ្ដោះអាសន្ននៅពន្ធនាគារប៉េហ្សី PJ ភ្នំពេញ ។

ចំណែកលោក ឡាយ ណារិទ្ធ លោកម៉េន សាម៉ៃ និង លោក ជឹម វុធ ត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ។ ចំណែកឯ មនុស្សពីរនាក់ទៀតឈ្មោះ ចាន់ រី ភេទស្រី និង ឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យ លោក ឡាយ ណារិទ្ធ តុលាការ មិនចោទប្រកាន់ទេគឺ ដោះលែងឲ្យទៅផ្ទះ វិញ ។

លោក លី សុផាណា មិនបាន បញ្ជាក់លម្អិតពីសំណុំរឿង ព្រហ្មទណ្ឌនេះថា តើមានអ្នកជាប់ពាក់ព័ន្ធឃាតកម្មនេះ ផ្សេងទៀត ឬយ៉ាងណានៅឡើយទេដោយលោក អះអាង ថាសំណុំរឿងព្រហ្មទណ្ឌ ជាឯកសារត្រូវរក្សាការសំងាត់ ដែលធានាដល់កិច្ចនីតិវិធី និងប្រយោជន៍នៃការស៊ើបសួររបស់ ចៅក្រម ។

លោក ឡាយ វណ្ណៈ និងបងប្រុសរបស់ លោកគឺ លោក ឡាយ ណារិទ្ធ អាចប្រឈមនឹងការជាប់ទោសពី ១០ ទៅ ១៥ ឆ្នាំ បើសិនជាតុលាការរកឃើញថាអ្នកទាំងពីរ ពិតជាឃាតក សម្លាប់អ្នកស្រី ចែវ សុវឌ្ឍនា មែននោះ ។

រីឯមនុស្សពីរនាក់ទៀតជាអ្នកបើកបរ និង អ្នកបម្រើក្នុងផ្ទះ ដែលតុលាការចោទប្រកាន់ ពីបទលាក់តម្រុយនោះ អាចនឹង ជាប់ទោសពី ១ ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនទៅ ២ លានរៀល ។

កាលពីថ្ងៃ ទី ៣១ ខែ មីនា អតីត អភិបាល ខេត្ត តាកែវ លោក ឡាយ វណ្ណៈនៅមុនពេលតុលាការចាប់ខ្លួនបាន សរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook របស់ លោថលោមានទំនាក់ទំនស្នេហាជាមួយនឹស្ត្ររងគ្រោះ ឈ្មោះ ចេវ សុ វឌ្ឍនា ប៉ុន្តែបានបដិសេធថាលោកមិនមែនជា ជនដៃដល់ក្នុងរឿងឃាតកម្មនេះទេ ។

ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា អាយុ ៣៦ ឆ្នាំមានកូន ៣នាក់ ។

ដំបូងឡើយត្រូវបានរកឃើញស្លាប់ដោយចងកដែល សមត្ថកិច្ចខេត្តតាកែវ អះអាងកាលពីពេលនោះថា ជនរងគ្រោះ ធ្វើ អត្តឃាតខ្លួនឯង ប៉ុន្តែ ក្រោយការស៊ើបអង្កេតរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ហាញថា ស្ត្រីជនរងគ្រោះត្រូវបាន ធ្វើឃាតទៅវិញ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post