header ads

Sponsor

ភ្នំពេញៈ ក្រុមចោរឆក់អាជីព២នាក់ មិនដឹងអស់លក្ខណ៍ត្រឹមនេះឬយ៉ាងណា ក្រោយពីត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រោះឆក់ទូរស័ព្ទបរទេសកំពុងជិះកង់បីមិនសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង៩៖១៩នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ៥៣ ផ្លូវ១៨៤​ កែងផ្លូវ៦៣(ត្រសក់ផ្អែម) ស្ថិតក្នុងភូមិ១២​ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

របាយការណ៍របស់នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា​ BEAT ពណ៌​ខៀវលាយស​ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពុំបានសម្រេចពីជនបរទេស​ម្នាក់ ភេទស្រី អាយុប្រហែល៤០ឆ្នាំ ដែលកំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បី តាមបណ្ដាយផ្លូវលេខ៦៣ ពីត្បូងទៅជើង មកដល់កន្លែងកើតហេតុខាងលើ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ ហើយជនរងគ្រោះ ព្រមជាមួយប្រជាពលរដ្ឋ បានស្រែកឆោឡោ។ ភ្លាមនោះ កម្លាំងរបស់ខណ្ឌ ប៉ុស្ដិ៍ ដែលកំពុងឈរជើងតាមបណ្តាគោលដិ នឹងល្បាតទទួលបានព័ត៌មាន ក៏បានចេញអន្តរាគមន៍ប្រដេញចាប់ ដោយបង្ក្រាប និងឃាត់បានម្នាក់ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ ដោយឡែកបក្ខពួកម្នាក់ទៀត បានលោតប្រាស់គេចខ្លួនបាត់។

ឆ្លងតាមវិធានការជំនាញសួរចម្លើយ ជនសង្ស័យខាងលើ គឺជាមុខសញ្ញាឆក់សកម្ម​ជាប្រចាំថ្ងៃ​ (ឆក់អាជីព) តាមបណ្តាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ និងបានធ្វើសកម្មភាពឆក់បានសម្រេចច្រើនដងលើជនបរទេសគ្រប់ជាតិសាសន៍។ ដើម្បីរំលត់នូវសភាពការណ៍ឆក់នេះ អធិការដ្ឋានបានពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវជ្រាវ និងតាមច្បាមបន្តយកបក្ខពួក ដែលបានរត់គេចខ្លួនម្នាក់ទៀត ដល់ខណ្ឌចំការមន និងឈានដល់បង្ក្រាបឃាត់ខ្លួននៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃដដែល។

ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន ១.ឈ្មោះ​ ពៅ​ ដារ៉ាវិត​ ភេទប្រុស​ អាយុ១៦​ឆ្នាំ​ មុខរបរ​សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ​ ស្នាក់នៅផ្ទះលេខគ្មានលេខ​ ភូមិបឹងប្រលឹត​ សង្កាត់ព្រ ខណ្ឌច្បារអំពៅ និង២.ឈ្មោះ​ យឹម​ សំណាង​ ភេទប្រុស អាយុ​១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅផ្ទះលេខ១២ ផ្លូវសុធារស​ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។ ចំណែកវត្តុតាងចាប់យក មានម៉ូតូ១គ្រឿងម៉ាក ហុងដា​ Beat ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភំ្នពេញ​ 1HG 7595។

បច្ចុប្បន្ន អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្តប្រើប្រាស់វិធានការជំនាញ សួរចម្លើយរកបក្ខពួកនៅសេសសល់ និងប្រវត្តិសកម្មភាពកន្លងមក ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីអនុវត្តន៍តាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post