header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីលោក សម រង្ស៊ី តែងតែប្រកាសថា ខ្លួននឹងចូលមកស្រុកខ្មែវិញឆាប់ៗនាពេលខាងមុខ បន្ទាប់ពីទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នេះគឺជានយោបាយល្បិចកល ដើម្បីថែក្សាកម្លាំងផ្ទៃក្នុង ឲ្យអន្ដរជាតិបានឃើញថា សម រង្ស៊ី ជាមេដឹកមានឥទ្ធិពល ដូច្នេះប្រសិនបើ សម រង្ស៊ី មិនមកកម្ពុជាទេ គឺអន្ដរជាតិចប់។

ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង សម្ដេច ស ខេង បានឲ្យដឹងថា ការលើកឡើងរបស់លោក សម រង្ស៊ី ថាចូលមកស្រុកខ្មែរនេះ គឺច្រើនលើកច្រើនសារ ប៉ុន្ដែនៅតែអត់ឃើញមកទៀត។

សម្ដេចបន្ដថា គ្មានអ្នកណាមួយបណ្ដេញលោក សម រង្ស៊ី ឲ្យនៅក្រៅប្រទេសដែរ ហើយក៏គ្មានអ្នកហាមឃាត់លោក សម រង្ស៊ី មិនឲ្យមកស្រុកខ្មែវិញដែរ ពីព្រោះនេះ ជាសិទ្ធិរបស់គាត់។ សម្ដេចថា នៅក្នុងរដ្ឋធម្មនុញ្ញ បានចែកថា “មិនឲ្យនារទិសខ្មែរ គ្នាឯងឡើយ”។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “សម រង្ស៊ី អាចប្រថុយប្រថាន ប៉ុន្ដែប្រថុយប្រថាននាពេលនេះ ដោយសារតែគណបក្សនេះ គណបក្សសង្រ្គោះជាតិ នឹងសព្វថ្ងៃនឹង អត់មានទេជាផ្លូវច្បាប់ សម រង្ស៊ី ទៅធ្វើប្រធានស្ដីទីគណបក្ស ដែលអត់មានហ្នឹង គណបក្សហ្នឹងវារលាយបាត់ហើយ មានចុះបញ្ជីនៅក្រសួងមហាផ្ទៃណាទៀត បើតុលាការលុបបាត់ហើយហ្នឹង”

បន្ថែមពីនេះទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា លោក សម រង្ស៊ី ទៅធ្វើប្រធានស្ដីទី នៅក្នុងច្បាប់របស់កម្ពុជា អ្នកណាទទួលស្គាល់លោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទី។ រដ្ឋមន្ដ្រីថា សព្វថ្ងៃនេះលោក សម រង្ស៊ី គឺជា ទណ្ឌិត។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានចោទសួរថា ឥឡូវនេះ លោក សម រង្ស៊ី ប្រកាសថា ខ្លួនចូលស្រុកខ្មែរវិញ ដូច្នេះចូលរបៀបណា អ្នកណាជូនលោក សម រង្ស៊ី មក ហើយអ្នកណាទៅទទួលលោក សម រង្ស៊ី គឺអត់មាន ពីព្រោះលោក សម រង្ស៊ី អត់បានលើកលែងទោសដូចពីមុននោះទេ។ កាលពីមុនលោក សម រង្ស៊ី លើកលែងទោស ដោយព្រះមហាក្សត្រ។

សម្ដេចបន្ថែមថា ក៏ប៉ុន្ដែលើកនេះ សម រង្ស៊ី មកតាមណា តាមព្រលានយន្ដហោះ ផ្លូវទឹក ផ្លូវគោក ដូច្នេះអ្នកដែលរង់ចាំទទួលលោក សម រង្ស៊ី នៅកន្លែងណា។ ដូច្នេះបញ្ហាទាំងនេះ គឺជាចលនាឲ្យកម្ពុជា អស្ថេរភាព។

សម្ដេចថា “សម រង្ស៊ី គឺអស់ក្រឡាហើយចប់ បើគាត់មិនសម្រេចចិត្តចឹងបើមិនចូលចប់ គាត់អាចឃើញចឹង អន្ដរជាតិក៏ចប់ ផ្ទៃក្នុងក៏ចប់នៅក្នុងពេលដែលគាត់ធ្វើតិស្តក្រោយពីប្រជុំនៅអាមេរិក ប្រជុំហើយដើរផ្សាយស្វែងរកពីខាងក្នុង ដ៏ចឹងអន្ដរជាតិក៏អស់ ខាងក្នុងក៏អស់ ចឹងពេលនឹងមិនធ្វើសកម្មភាពទេ គឺអស់ហើយ អាចឃើញច្រកនឹង នឹងប្រថុយប្រថាន ថា មករៀបចំអីចឹង ប៉ុន្ដែក៏វាល្បិចកលដ៏ដែល ជាវិធីសាស្ដ្រដ៏ដែលគាត់ធ្លាប់ធ្វើពីមុនមកនោះទេ វាអាចចឹងដែរ ថា ចឹងគឺដើម្បីរក្សាកម្លាំងនៅខាងក្នុង ឲ្យមានសង្ឃឹមថា សម រង្ស៊ី នៅជាមេដឹកនាំអីចឹង មានឥទ្ធិពលអីចឹង”

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់ នៅខេត្តកំពត នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា សម្តេចកំពុងរង់ចាំយ៉ាងអន្ទះសារ សម្រាប់ការវិលមកវិញរបស់លោក សម រង្ស៊ី ដើម្បីអនុវត្តទោសទៅតាមច្បាប់ ព្រោះមានបណ្តឹងជាច្រើន ក្នុងដៃតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post