header ads

Sponsor

ភ្នំពេញៈ យុវជនម្នាក់ បានក្លាយជាអ្នកទោស ស្នេហា បន្ទាប់ពី បបួលកូនស្រីគេ ទើបតែអាយុ១៥ឆ្នាំ ដាច់យប់ ចូលផ្ទះសំណាក់ ធ្វើសកម្មភាព បបោសអង្អែល៤ដង រហូតបានសម្រេច១ដង ទើបឌុបជនរងគ្រោះទៅផ្ទះ វិញ ធ្វើឲ្យម្តាយជនរងគ្រោះ សួរនាំជីកឫសគល់ កូនស្រី បែកធ្លាយរឿងជនសង្ស័យនាំចូលផ្ទះសំណាក់ រំលោភបានសម្រេច១ដង ។

ការឃាត់ខ្លួននៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ២៨ មករា ២០១៩ នៅកន្លែងរោងចក្រ ជនសង្ស័យធ្វើការ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំណែកថ្ងៃធ្វើសកម្មភាព រំលោភទៅលើជនរងគ្រោះ នៅយប់ថ្ងៃទី ២៦ មករា ២០១៩ នៅក្នុងផ្ទះសំណាក់ ធារីយ៉ា បន្ទប់លេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ។

ជនសង្ស័យឈ្មោះ ខេង ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអណ្តូងចំបក់ ឃុំវាលពុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះឈ្មោះ ស. ស. ក អាយុ ១៥ឆ្នាំ ។

មុនពេលកើតហេតុ ជនសង្ស័យ និង ជនរងគ្រោះជា មនុស្សស្គាល់គ្នា និងមានចិត្តប្រតិព័ទ្ធគ្នា ហើយនៅថ្ងៃតើតហេតុ ជនសង្ស័យបាន បបួលជនរងគ្រោះទៅដើរ លេង មើលគេប្រគំតន្ត្រីនៅកោះពេជ្រ ប្រហែលម៉ោងជាង១១យប់ ទើបជនសង្ស័យឌុបជនរងគ្រោះ និងបានសាសងគ្នាបណ្តើរ តាមផ្លូវថា «បើម្តាយអូនស្តីបន្ទោស ឬ ធ្វើអ្វី អូន ទុកឲ្យបងជាអ្នក ទទួលខុសត្រូវ » និយាយរួច ស្រាប់តែជនសង្ស័យឌុប ជនរងគ្រោះ ចូលផ្ទះសំណាក់ យីហោ «ធារីយ៉ា» ស្ថិតនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយជួលបន្ទប់ លេខ៣ ជាន់ទី១ ។

លុះពេលចូលក្នុងបន្ទប់ ជនសង្ស័យបានឲ្យជនរងគ្រោះ ងូតទឹក ហើយឡើងមកគេងលើគ្រែជាមួយគ្នា ដោយជនសង្ស័យ បបោសអង្អែល ៣ទៅ៤ដង តែជនរងគ្រោះមិនព្រម រហូត ដល់ម៉ោង ប្រហែល ៥ទៀបភ្លឺ ថ្ងៃទី២៧ មករា ២០១៩ ទើបជនសង្ស័យ ចាប់ផ្តើមធ្វើសកម្មភាព បបោសអង្អែលសារជាថ្មី ទើបនារីរងគ្រោះ ព្រមប្រគល់ខ្លួន ប្រាណឲ្យ ជនសង្ស័យ បានសម្រេច១ដង បន្ទាប់ពីរួចរាល់ហើយ ក៏បបួល គ្នាទៅផ្ទះវិញ ។

លុះនៅថ្ងៃទី ២៧ មករា ២០១៩ វេលាម៉ោង១០និង៣០ នាទីព្រឹក ម្តាយនារីរងគ្រោះសួរនាំកូនស្រី ដឹងរឿង ក៏ប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ លុះដល់ថ្ងៃទី២៨ វេលាម៉ោង០៩ព្រឹក ម្តាយជនរងគ្រោះ បានហៅជនសង្ស័យចេញពីរោងចក្រ ដោយមាននគរបាលទៅជាមួយ និងឃាត់ខ្លួន ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង ។

ក្រោយកើតហេតុនារីរងគ្រោះត្រូវបាន ម្តាយនាំទៅ ពិនិត្យសុខភាព នៅឯមន្ទីរពេទ្យ សម្ភព ក្រុង ដើម្បីឲ្យគ្រូពេទ្យបញ្ជាក់ លិខិតពីសុខភាពកូនស្រី ងាយស្រួលដាក់បន្ទុកលើ ជនរងគ្រោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post