header ads

Sponsor

ស្វាយរៀងៈ មានអំពើហឹង្សាមួយបានកើតឡើងបណ្តាលឱ្យបុរសម្នាក់ត្រូវជាប្អូនបង្កើតនិងគ្នា ស្លាប់នៅក្នុងថ្លុកឈាមក្រោយពេលដែលបុរសជាជនដៃដល់ត្រូវជាបងប្រុសបង្កើតបានកាប់ទៅលើប្អូនរបស់ខ្លួនត្រូវមួយកាំបិតចំបញ្ឆឹតកញ្ចឹងក។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង១រសៀល ថ្ងៃទី២៧ខែមករាឆ្នាំ២០១៩ ស្ថិតនៅផ្ទះម្តាយរបស់ជនរងគ្រោះ នៅភូមិព្រៃរការឃុំដូនសរស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោកអធិការនគរបាលស្រុកស្វាយជ្រំ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០១៩នេះឱ្យដឹងថាៈ ជនសង្ស័យឈ្មោះ លី សារ៉ត ភេទប្រុសអាយុ៣១ឆ្នាំ(មានសត្តិមិនល្អ) ត្រូវជាបង ដោយឡែនជនរងគ្រោះជាប្អូនវិញឈ្មោះលី សារឿន អាយុ២៧ឆ្នាំ អ្នកទាំងពីររស់ភូមិកើតហេតុខាងលើមានឪពុក ឈ្មោះស៊ាង សារុននិងម្តាយឈ្មាះ ស៊ិន​ សាវន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាជនរងគ្រោះមានប្រពន្ធហើយមានកូនមួយ ទៅរកស៊ីនៅរាជធានីភ្នំពេញ យូរៗក៏មកលេងផ្ទះម្តង ហើយទាំង២នាក់បងប្អូននេះក៏ពុំសូវត្រូវគ្នាទេដោយសារពេលជនរងគ្រោះមកលេងផ្ទះម្តងៗពុំដែលសល់ លុយសល់កាក់ឱ្យអ្នកផ្ទះនោះឡើយ នៅពេលត្រឡប់ទៅវិញតែងតែសុំលុយម្តាយ ឪពុក ត្រឡប់ទៅវិញរហូត ។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុជនសង្ស័យបានផឹកស្រាឡើងស្រវឹង ហើយក៏ចាប់ផ្តើមមានទំនាស់ជាមួយជនរងគ្រោះដោយនិយាយថា ទៅរកស៊ីនៅភ្នំពេញយូរហើយមិនដែលឃើញសល់លុយសោះចឹងមិនត្រឹមតែប៉ុណ្ណឹងទេពេលមកលេងផ្ទះម្តងៗសុំលុយ២ម៉ឺនរៀលទៅវិញទៀត។ ពេលនោះអ្នកទាំង២ក៏មានជម្លោះ កាន់តែខ្លាំងឡើងៗ រហូតដល់ទ្រាំមិនបានជនដៃដល់ជាបងក៏បានទៅយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះជាប្អូនបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តងទៅ។

ក្រោយពីកាប់ប្អូនស្លាប់ហើយជនដៃដល់បានរត់គេចខ្លួនមកដល់ផ្លូវជាតិលេខ៣១៥តែត្រូវបានកំលាំងសមត្ថកិច្ចនគរបាលរបស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីធ្វើកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post