
ជនជាតិចិនទាំង១៣នាក់នេះ គឺជាឧក្រិដ្ឋជន ដែលរត់គេចពីប្រទេសចិន មកសម្ងំលាក់ខ្លួនផលិតបារីក្លែងក្លាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំចេញទៅលក់នៅប្រទេសចិន និងប្រទេសផ្សេងៗទៀត ។
ក្រុមឧក្រិដ្ឋជនទាំងនេះ ត្រូវបានកម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បង្ក្រាបបាននៅទីតាំងប្រព្រឹត្តបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ នៅទឹកដីខេត្តកណ្ដាល ។
សមត្ថកិច្ចចិន ក៏បានយកយន្តហោះពិសេសចំនួន ០១គ្រឿងមកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបន្តនីតិវិធីនៅទីក្រុងសៀងហៃ ប្រទេសចិន ៕




