header ads

Sponsor

ភ្នំពេញៈ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ នារី​ម្នាក់ បានធ្វើ​សកម្មភាព​ឆបោក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ZOOMERX ស៊េរី២០១៨ ពី​យុវជន​ម្នាក់​ដែលជា​មិត្តភក្តិ​យកទៅ​បាត់​ដោយ​សុវត្ថិភាព រហូត​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់៣ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង​បន្ទប់០០៣ ត្រង់ចំណុច​ជិត​ផ្សារ​ហេង​លី ក្នុង សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​ឈ្មោះ ផន សុ​ភ័​ត្ត្រា ភេទ​ប្រុស អាយុ២១ឆ្នាំ ជា​សិស្សសាលា​ថ្នាក់​ទី១១ ស្នាក់នៅ​ភូមិ​សាមគ្គី២ ផ្លូវ​លេខ១១៣ ផ្ទះ​លេខ​M៤១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក​ម៉ូតូ​ដែល​គេ​ឆបោក​ទៅនោះ ម៉ាក​ZOOMERX ស៊េរី២០១៨ ពណ៌​ខ្មៅ លាយ​ក្រហម ពាក់ ស្លាក​លេខ​ភ្នំពេញ​1GT-1362 ជា​កម្មសិទ្ធិរ​បស់បង​ស្រី​យុវជន​រងគ្រោះ មានឈ្មោះ​ផន ចាន់ធូ ភេទ​ស្រី អាយុ២៦ឆ្នាំ មុខរបរ​លក់​ខោអាវ ។

រីឯ​នារី​ដែល​ជាប់​សង្ស័យ ក្នុងករណី​ឆបោក​ខាងលើនេះ មានឈ្មោះ រស្មី ស្នាក់នៅ​ម្តុំ​ជុំ​ពូ​វ័​ន្ត សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ (គេចខ្លួនបាត់) ។

ប្រភពពី​បងស្រី​យុវជន​រងគ្រោះ បាន​ប្រាប់​ឲ្យ​ថា ប្អូនប្រុស​គាត់ បាន​ស្គាល់​បុរស​ម្នាក់ នៅ​កន្លែង​លេង​ហ្គេម​ណេ​ត ក្បែរ​ចំណុច​ផ្ទះជួល​កើតហេតុ ទើប​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ពួកគេ​បាន​ទាក់ទង​គ្នា​រាប់អាន​ដូច​មិត្តភក្តិ ដោយនៅ​ថ្ងៃកើតហេតុ បុរស​ដែល​ប្អូនប្រុស​គាត់​ទើប​ស្គាល់​នោះ បាន​នាំ​ប្អូនប្រុស​គាត់​ទៅ​បន្ទប់​ផ្ទះជួល​ទីតាំង​កើតហេតុ។ ខណនោះ​នារី​សង្ស័យ (ជន​ឆបោក) ក៏​នៅ​ទីនោះ​ដែរ ហើយ​បាន​និយាយ​ខ្ចី​ម៉ូតូ​ប្អូន​គាត់ ជិះ​ទៅ​ញុំ​បាយ​មួយ​ភ្លែត ។

តែ​ប្អូន​គាត់ ក៏​មិនបាន​យល់ព្រម​នោះទេ តែដោយសារ​បុរស​ទើប​ស្គាល់ បាន​ធានា​អះអាងថា​មិន​អី​ទេ ទើប​ឲ្យ​នារី​សង្ស័យ​ខ្ចី​ជិះ​ចេញទៅ​បាត់​រហូត​តែម្ដង ។ ជនរងគ្រោះ​និង​បងស្រី​ក៏​ទៅ​សួរនាំ​បុរស​ដែល​ត្រូវជា​មិត្តភក្តិ​ប្អូន​នោះ ស្រាប់តែ​គេចខ្លួន​អស់ រួច​ក៏​នាំគ្នា​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​សួរនាំ ស្វែងរក​នារី​ឆបោក​ខាងលើ​នោះ យកមក​ដាក់ទោស​តាមច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post