header ads

Sponsor

កែបៈ មួយរយៈ​ខ្លីទើបកន្លងផុតថ្មីៗនេះ ជំងឺបាក់ទឹកចិត្ត (Depression) ដែលធ្វើឲ្យអ្នកកើតជំងឺនេះ ឈានដល់ថ្នាក់គិតអ្វីលែងចេញ សុញគំនិតគិតខ្លី ប៉ុនប៉ង​ធ្លាប់ប៉ងបញ្ចប់ជីវិតជាច្រើនដងក៏មាន​ អ្នកខ្លះបានសម្រេច​ ដោយមិនមានអ្នកដឹង​ តែថ្មីៗនេះ ធ្វើឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌ ពាក់ស័ក្តិ៤ម្នាក់ ដោយសារមានជំងឺប្រចាំកាយ ទើបសម្រេចចិត្តបាញ់ខ្លួនឯងសម្លាប់ខ្លួន​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ទាំងយប់ នៅវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចព្រះរាជតំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌៀប មៀន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប មានទីលំនៅភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលដដែល បន្តថា ជនរងគ្រោះបានយកកាំភ្លើងរបស់ខ្លួន ម៉ាក AK47ស្វាយបត់ អាមេចំនួន២ដង រួចបាញ់ចំបំពង់កខ្លួនឯងធ្លុះទៅក្រោយ បណ្ដាលឧ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ ​បន្ទាប់ពីធ្វើកោសល្យវិច្ច័យ ពិនិត្យលើសាកសពរួច ឃើញថា សពជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងមែន​។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post