header ads

Sponsor

កោះកុងៈ មជ្ឈដ្ឋានទូទំាងខេត្ត បានដាក់ការសង្ស័យថា រឿងរ៉ាវដែលរំលោភបំពានលើដីមន្ទីររដ្ឋបាលព្រៃឈើ ដែលក្តោបក្តាប់ដោយមន្ទីរកសិកម្ម​ខេត្តកោះកុង បានដោយរលូនដូចនេះ គ្មានអ្វីក្រៅពីការឃុបឃិតគ្នាជាប្រព័ន្ធនោះទេ ទើបអ្វីៗអាចធ្វើបានទៅដោយរលូនដូច្នេះ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ រង់ចាំមើលចំណាត់ការរបស់សាលាខេត្ត ហេតុអ្វីក៏បំរាមរបស់សាលាខេត្ត បិទពីមុខ តែមានជនខិលខូច លួចកាប់ឆ្ការព្រៃពីក្រោយ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។

បើតាមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សហការជាមួយមន្ត្រីកសិកម្មខេត្ត ដែលបានចុះពិនិត្យជាក់ស្ដែងរាប់បង្គោល និងមានចំណាត់ការទៅលើជនខិលខូច ដែលឃុបឃិតគ្នាទិញលក់ដីរបស់រដ្ឋបាលព្រៃឈើ និងជាដែនជម្រកសត្វព្រៃផងដែរ ករណីខាងលើ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោកប្រធានស្ដីទី នៃរដ្ឋបាលព្រៃឈើ បានប្រាប់ភ្នាក់ងារ Cam Post ប្រចាំខេត្តកោះកុង ថា ដីនោះ ពិតជាដីរបស់រដ្ឋបាលព្រៃឈើ ពិតប្រាកដមែន ។ ដីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មខេត្តកោះកុង ។ នៅក្នុងករណីនេះដែរ ប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា មានឈ្មោះ សុខ រដ្ឋា មានតួនាទីធ្វើជាទាហាន និងលោក ហេង ផាន ជាអ្នកទទួលពុះឡូត៍លក់ ។

ទន្ទឹមនោះ ប្រជាពលរដ្ឋ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធខេត្ត ជួយមានវិធានការក៏ដូចជាកងកម្លាំងចុះដកបង្គោល ដែលជនខិលខូចបានបោះព្រំជាប្លង់នោះចេញពីលើដីនោះ ទុកជាសម្បត្តិរដ្ឋវិញផង ។ លោកបានបន្តទៀតថា រង់ចាំមើលថា វិធានការយ៉ាងណានោះរង់ចាំមើលសិន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post