
ភ្នំពេញៈ ដីព្រៃ ត្រង់ចំណុចខ្មោច៤នាក់ ស្ថិតនៅក្នុងភូមិចំលងគោ ឃុំថ្មស ស្រុកបុទុមសាគរខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ គ្មានការទប់ស្កាត់ពីអាជ្ញាធរ។ ដីព្រៃដែលគេកាប់ទន្ទានយកនេះ សុទ្ធតែប្រជាពលរដ្ឋ ដែលស៊ីឈ្នួលគេ ហើយមានភ្លើងខៀវពីសមត្ថកិច្ចឲ្យកាប់ ទើបប្រជាពលរដ្ឋហ៊ានកាប់ដីព្រៃនេះ ដីព្រៃទាំងអស់នេះ ស្ថិតក្នុងតំបន់បរិស្ថាន ជាអ្នកកាន់កាប់។
ជុំវិញការកាប់បំផ្លាញដីព្រៃខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់មេបរិស្ថាន ស្រុកបុទុមសាគរ លោក អ៊ឹង ម្នី ហៅតាវ៉ាត និងលោកអភិបាលស្រុក លោក ទូ សាវុធ ជួយចាត់វិធានការ រឿងកាប់ទន្ទ្រានរំលោភយកដីរបស់រដ្ឋ បើមិនដូច្នេះទេ ដីព្រៃទាំងអស់នេះ នឹងអស់ក្រោមស្នាដៃអ្នកមានអំណាច អ្នកមានលុយ ជួលប្រជាពលរដ្ឋឲ្យកាប់ព្រៃ ចុងក្រោយ អ្នកគុកប្រជាពលរដ្ឋ ដែលស៊ីឈ្នួលគេកាប់ព្រៃ។
ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនេះដែរ មន្ត្រីបរិស្ថាន មិនដែលចាប់អ្នកនៅពីក្រោយខ្នងបានទេ ដោយខ្លាចអំណាចអ្នកធំ ខ្លាចទឹកលុយ អ្នកមានលុយ មានអំណាច ដែលជួលប្រជាពលរដ្ឋឲ្យកាប់ព្រៃ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន ហ៊ានចំណាយលុយទិញដីព្រៃ ហើយឲ្យពលរដ្ឋជាអ្នកកាប់យកដីព្រៃមិនខ្លាចច្បាប់៕

