
ពោធិ៍សាត់ៈ សិស្សវិទ្យាល័យបាកាន២ក្រុម បានបើកឆាកប្រយុទ្ធគ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង ហើយត្រូវកម្លាំងប៉ុស្ដិ៍ត្រពាំងជង សហការជាមូយកម្លាំងជំនាញស្រុកក្រសោបបានជិត១០នាក់។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចតារាងបាល់ទាត់ខាងក្រោយសាលាវិទ្យាល័យបាកាន ស្ថិតនៅក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សិស្សសាលាទាំង២ ក្រុម ដែលត្រូវសមត្ថកិច្ចខ្លួននោះ ក្រុមទី១ ទី១.ឈ្មោះ ណាក់ ផាន់នីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង។ ២.ឈ្មោះ ឈុំ ចិត្រ្តា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង។ ៣.ឈ្មោះ ឈឿម ប៊ុនហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ។ ៤.ឈ្មោះ សុខ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបាក់ព្រីង។ ៥.ឈ្មោះ សុភា វ៉ើត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជង។ ៦.ឈ្មោះ ចន្ថា កុសល្យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអណ្ដូងក្រសាំង។ ៧. ឈ្មោះ អៀន ចាន់រីណូ ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះស្វាយ។
ចំណែកក្រុមទី២ ទី១.ឈ្មោះ ឡេះ សាលឿត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងឈូក។ ២.ឈ្មោះ ណាក់ រ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងឈូក ។ ៣.ឈ្មោះ ហួន មករា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដូងជ្រុំ។ ៤.ឈ្មោះ ស៊ឹម វិសាល ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបត់ត្រាច។ ៥.ឈ្មោះ ហឿន ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបត់ត្រាច។ ៦.ឈ្មោះ រ៉ា សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដូងជ្រុំ។ ៧.ឈ្មោះ សៀង វ៉ាត ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រុមទាំងពីរនេះបានវាយគ្នានឹងខ្សែក្រវ៉ាត់ បណ្ដាលឲ្យរងរបួសទាំងសងខាង ទី១.ឈ្មោះ ឡេះ សាលឿត រងរបួសស្រាល ២.ឈ្មោះ សៀង វ៉ាត់ រងរបួសស្រាល។ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៧នាក់ និងខ្សែក្រវាត់ចំនួន៧ខ្សែ រួចបានបញ្ជូនមកអធិការដ្ឋាននគបាលស្រុក ដើម្បីធ្វើការអប់រំ៕
