header ads

Sponsor

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានចាត់វិធានការគ្រប់គ្រងថែរក្សាដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់​ ដើម្បីទប់ស្កាត់កុំឲ្យក្រុមខិលខូចមួយចំនួន បន្តរុករានទន្រ្ទានដីរដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រាប់អ្នកព័ត៌មានថា រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសជម្រាបជូនដល់គ្រប់អជ្ញាធររាជធានី-ខេត្តត្រូវគ្រប់គ្រងថែរក្សាដីរដ្ឋឲ្យមានប្រសិទ្ធភាព ដោយសហការជាមួយអាជ្ញាធរកាន់កាប់ដីរដ្ឋ ផ្តល់ទិន្នន័យដីរដ្ឋ ដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់គ្រប់គ្រង់អង្គភាពរៀងៗខ្លួន ដោយត្រូវដាក់បញ្ជូលក្នុងផែនទីរួម រៀបចំបោះបង្គាលព្រំដី និងរៀបចំប៉ាណូផ្សព្វផ្សាយដល់សាធារណៈជន សំដៅរួមគ្នាការពារដីរដ្ឋ សម្រាប់ទុកជាប្រយោជន៍រួម។

លោកបន្តថា​ បច្ចុប្បន្នតំបន់ដីរដ្ឋមួយចំនួន ត្រូវបានជនខិលខូចរុករានទន្រ្ទានដោយខុច្បាប់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូចជាដីព្រៃ ដីជលផល ដីចំណីឆ្នេរ បឹង ព្រែក នឹងដីផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានេះ​ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ បានដាក់សំណើទៅកាន់គណៈអភិបាលរាជធានី/ខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី/ខេត្តទំាងអស់ ឲ្យចូលរួមពង្រឹងការគ្រប់គ្រងរក្សាដីរដ្ឋ តាមរយៈការទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់របស់ប្រជាពលរដ្ឋដោយខុសច្បាប់ ហើយមិនត្រូវចេញប័ណ្ណកម្មសិទ្ធិដីខុសច្បាប់ទំាងនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post