header ads

Sponsor

ស្វាយរៀងៈ បន្លែកណ្តៀងជាបន្លែមួយប្រភេទ ដែលមានព៌ណបៃតង និងមានរស់ជាតិល្វីងតិចៗ ដែលអ្នកខេត្តស្វាយរៀងបានទទូលស្គាល់ នឹងនិយមយកបន្លែមួយនេះទៅស្លកកូរ ដែលហៅថា សម្លកកូរកណ្តៀង ហើយតាមរយៈមុខម្ហូបនេះ គេអាចសម្គាល់បានថា ជាអ្នកខេត្តស្វាយរៀង។

ចំពោះរុក្ខជាតិកណ្តៀងនេះ ភាគច្រើនគេឃើញមានដុះនៅតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋ និងដុះចម្រុះជាមួយនិងបន្លែគួបផ្សំជាច្រើនមុខ ដែលប្រជាកសិករដាំក្នុងស្រែ សម្រាប់ផ្គត់​ផ្គង់ទីផ្សារផងដែរ។ ហើយរុក្ខជាតិកណ្តៀងមានដុះស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បន្លែកណ្តៀង ក៏មានលពរដ្ឋមួយចំនួនខ្លះពុំទាន់ស្គាល់ ឬយកមកស្លរធ្វើម្ហូបនោះដែរ។ បន្លែកណ្តៀងក្រៅពីយកទៅស្លរកកូរនោះ គេអាចយកទៅស្រុះច្រលក់ជាមួយ ផ្អក ប្រហុក ចំហ៊ុយជាដើមហើយកណ្តៀងស្រស់ គេមិនសូវយកមកហូកនោះទេ ព្រោះរស់ជាតិវាល្វីង។

បច្ចុប្បន្ននេះជាពិសេសនៅតាម ហាង ភោជនីដ្ឋាន អាហាដ្ឋាន នៅក្នុងខេត្តស្វាយរៀង ភ្ញៀវក្នុងស្រុកក្រៅស្រុក ចូលចិត្តកុម្មង់ និងចង់ភ្លក់ស្នាដៃអ្នកស្វាយរៀងស្លរកកូរកណ្តៀងនេះណាស់។

ចំពោះគ្រឿងផ្សំធ្វើសម្លរកណ្តៀងមាន ៖ ត្រីរស់ ឬសាច់មាន់ សាច់ជ្រូក ត្រីអណ្តែង បន្លែកណ្តៀងបុកឲ្យ​ម៉ត់ និងយកមកពួតអោយស្រស់ទឹក អង្ករលីង ប្រហុក ស្លឹកគ្រៃ អំបិល ប៊ីចេង ស្ករ ទឹកត្រី ម្ទេស បើលាយជាមួយកំពិសរិតតែឆ្ងាញ់ និងគ្រឿងផ្សំផ្សេងទៀតតាមការចូលរបស់អ្នកស្លរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post