header ads

Sponsor

ភ្នំពេញៈ ក្មេងស្ទាវ២នាក់ ក្នុងណោម៤នាក់ ត្រូវប៉ូលិសសង្កាត់ឃ្មួញឃាត់ខ្លួន ខណៈពួកគេបានប្រើខ្សែក្រវ៉ាត់វាយកមលើសមត្ថកិច្ច បណ្តាឲ្យរបួសពេលទៅសួនាំរឿងឈ្លោះគ្នា។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិក្រាំងអងក្រង សង្កាត់ឃ្មួញ ខណ្ឌសែ​នសុខ។

សមត្ថកិច្ច បានឲ្យ​ដឹងថា ជនសង្ស័យ ទី​១-ឈ្មោះ យ៉ាត ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិព្រៃមូល សង្កាតើក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។ ២-ឈ្មោះ ផន សុផាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃមូល សង្កាតើក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ប្រាក់ សូលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ នគរបាលសង្កាត់ក្រាំងធ្នង់ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (របួសរលាតស្បែកកញ្ចឹងកផ្នែកខាងស្តាំមួយកន្លែង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារៈបន្សល់ទុក ៖ ខ្សែក្រវ៉ាត់ចំនួន១ , ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខតាកែវ 1H-0592។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ បន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងយាមប្រចាំការនៅប៉ុស្តិ៍រដ្ឋបាកក្រាំងធ្នង់ ស្រាប់តែមានជនសង្ស័យ៤នាក់ បានជិះម៉ូតូមកឈប់ជិតសាលារៀនក្រាំងធ្នង់ ស្រែកឡូឡា ភ្លាមនោះជនរងគ្រោះបានដើរចេញពីប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ មកសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះ កក្កដា បានដកខ្សែក្រវ៉ាត់ វាយមកលើជនរងគ្រោះចំកញ្ចឹងក បណ្តាឲ្យរបួស ភ្លាមនោកម្លាំងល្បាតទៅដល់ចំណុចកើតហេតុ ឃើញធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែ​នសុខតែម្តង។

ក្រោយមក​ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀទ បានគេចខ្លួន(ឈ្មោះឆាយ និងកក្កដា) ។

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនបាន​ សមត្ថកិច្ចឃុំ​ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post