header ads

Sponsor

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍​សែនជ័យ ដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលតាមក្លឹមកម្សាន្តក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ក្លឹបស្ពាយឌ័រ ក្លឹបមីតណាយ នារាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដើម្បីបង្ការ ការចរាចរណ៍ ប្រើប្រាស់គ្រឿងញៀន ក្រុមបងតូចបងធំ បទល្មើសផ្សេងៗ ពិនិត្យមើលពីប្រព័ន្ធសុវត្ថិ​ភាព ដូចជាទ្វារហានីភ័យ បំពង់​ពន្លត់អគ្គិ​ភ័យ, បញ្ហាអនាម័យ បរិស្ថានផ្សេងៗផងដែរ។

សកម្មភាពចុះត្រួតពិនិត្យមើលតាមក្លឹមកម្សាន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌបែបនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋសាទរ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសផ្សេងៗបានមួយចំណែកដែរ រក្សាបាននូវសន្តិសុខ សម្រាប់ប្រជាពលរដ្ឋ ក៏ប៉ុន្តែគួរធ្វើយ៉ាងណាចុះពិនិត្យឲ្យបានញឹកញាប់បន្តិច យូរៗបាននឹកឃើញម្តង ចប់បាត់ទៅហើយ។

ក្នុងការចុះពិនិត្យខាងលើ​នេះ លោក ហែម​ ដារិទ្ធ​ អភិបាលនៃគណៈ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានលើ​កឡើ​ងប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​​ ឲ្យ​ដឹងថា​ ដើ​ម្បីអោយក្លឹបនីមួយៗមានសុវត្ថិភាព​ បង្កហិង្សាបងធំបងតូច​ ចរាចរគ្រឿងញៀនជាដើ​ម​ លោកនិងចុះពិ​និត្យអោយញឹកញ៉ាប់មិនត្រឹមតែប៉ុណ្ណោះ លោកបានដាក់កម្លាំងចាំស៊ើ​បអង្កេត (ឌឹ​បេ)នៅតាមទីតាំងនីមួយៗ ហើយកា​​​​​រចុះរដ្ឋបាលដោយបើកចំហនេះ ក៏​មិនមែនជាលើកទីមួយទេ គឺកម្លាំងចម្រុះខណ្ឌតែងតែបាន​ចុះជាញឹកញាប់ តាមទីតាំងកម្សាន្ត​នានាក្នុ​ងមូលដ្ឋាន សូមកុំព្រួយបារម្ភ​​អី គឺសុំតែម្យ៉ា​​​ងគត់ សុំកុំប្រើគ្រឿង​ញៀ​ន បើកម្លាំង​សមត្ថកិច្ចឆែកឃើញ ត្រូវតែមានទោសតាមច្បាប់ជាធរមាន​ ក្លឹបក៏​ប្រឈមនឹង​ការបិទអាជីវកម្មផងដែរ​។

លោកអភិបាល​ខណ្ឌពោធិ៍សែនជ័យ​បន្តថា​ ក្នុងនាមអាជ្ញាធរ រីករាយណាស់ដោយឃើញប្អូនៗ មានលុយ ​និងមានឱកាសសប្បាយ តែសុំកុំដាក់ឱ្យជ្រុល​ បើស្រវឹងកុំបើកបរ ហើយបើបើកបរមិ​នកើត ហៅបងប្អូនមកទទួល ឬទាក់ទងមកសមត្ថកិច្ច នឹងជូនទៅដល់ផ្ទះ តែយកល្អប្អូនៗ កុំទទួ​លទានគ្រឿងស្រវឹងច្រើនពេក ក្រែងចេញទៅជួបកម្លាំងល្បាត ឬកម្លាំងត្រួតពិនិត្យជាតិអាល់កុល បើគេឆែកឃើញហួសកម្រិត គេនឹងឃាត់ទុកមួយរយៈសិន រហូតដល់ស្វាង ទើបអនុញ្ញាតឱ្យទៅផ្ទះ។

បើតាមប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថា​ ទីតាំងក្លឹបមីតណាយ​ ពោរពេញទៅដោយបងធំបងតូច និងក្រុមប្រើ​ប្រាស់ ថែមទាំងចរាចរគ្រឿងញៀនទៀតផង​ ហើ​យត្រូវបានកម្លាំងអន្តរាគមន៍ពិសេសនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបបានជាញឹកញ៉ាប់ផងដែរ តែនៅតែមានក្រុមទាំងនោះ បានជាជ្រុលចុះត្រួតពិនិត្យអ៊ីចឹងហើយ ឃាត់ក្រុមយុវវ័យញៀនចូលក្លឹប ធ្វើតេស្តទឹកនោមរកសាធាតុញៀនតែម្តង កាន់តែល្អ ឬមួយមិនហ៊ានទេដឹង ?

ចាំមើលតើ​លោក ហែម ដារិទ្ធ​ និងប្រើ​ប្រាស់កម្លាំងស៊ើបអង្កេតរបស់លោកបោសសំអាតបានដែរឬទេ? ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post