header ads

Sponsor

រិទ្ធី

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានឋានៈស្មើរដ្ឋលេខាធិការ និងអគ្គនាយក។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។

ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងនេះ ធ្វើឡើងក្រោយពីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០១៩ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។

នៅថ្ងៃនេះ  ពិធីបិទសន្និបាត និងប្រកាសតែងតាំងមុខតំណែងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងឧស្សាហកម្ម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post