header ads

Sponsor

ភ្នំពេញៈ ប្រជាពលរដ្ឋសង្ស័យថា ម្ចាស់ទីតាំង ហាងអ៊ីនធើណេត មិនដាក់ យីហោ ដែលកំពុង បង្កប់ល្បែងស៊ីសង ភ្នាល់គ្រប់ប្រភេទនេះ ហើយ ទើបបានជាមិនចុះ បង្ក្រាបបណ្ដោយឲ្យបើកលេងបានយ៉ាងរលូនទាំងយប់ទាំងថ្ងៃបែបនេះ ។

ប្រជាពលរដ្ឋបានបន្តថា ទីតាំងនេះ គឺនៅមិនឆ្ងាយពីទីស្នាក់ ការប៉ុស្ដិ៍ប៉ុន្មាននោះទេ ហើយក៏មិនពិបាករក នោះទេ ទីតាំងទី១ មិនដាក់យីហោ ព្រោះចង់បង្វែងដានភ្នែកអ្នកផង ស្ថិតនៅទល់មុខខាង ត្បូងប៉ុស្តិ៍នគរបាលទួលសង្កែ១ ចំងាយប្រហែល៥០ម៉ែត្រ តាមបណ្តោយ ផ្លូវជាតិលេខ៥ ដែលទីតាំងនេះ ត្រូវបានគេដឹងថា ឈ្មោះ ម៉ៅ ជាអ្នកបើក ។ ប្រភពថាឈ្មោះម៉ៅនេះ មានឋានៈផ្កាយ១ ក្នុងមន្ត្រីយោធា និងទីតាំងទី២ ក៏មិនបានដាក់យីហោដែរ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ៥ ជាប់ហាងកាហ្វេ Today ក្នុងស្កាត់ឫស្សីកែវ ទីតាំងនេះ មានឈ្មោះសំណាង ជាអ្នកកាង និងជាអ្នកសុំភ្លើងខៀវ ពីអាជ្ញាធរ ថែមទាំងលឺថា បានយកឈ្មោះ គណបក្សមកបាំងមុខ តែមិនដឹងថា គណបក្សមួយណានោះទេ ដែលបម្រើល្បែងនោះ ។

ទីតាំងទី៣ដាក់យីហោឫស្សីកាហ្វេណេត ដែលមានទីតាំង ខាងជើងសាលាបឋម សិក្សារឫស្សីកែវ តាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋសង្ឃឹមថា លោក ជា ពិសី អភិបាលនៃ គណៈអភិបាលខណ្ឌ ក៏ដូចជាលោកវរៈសេនិយ៍ឯក គល់យី អធិការខណ្ឌឫស្សីកែវ ទើបតែមកកាន់តួនាទី សូមលោកចុះត្រួតពិនិត្យផង បើសិនជាមិនបង្ក្រាប ប្រហែលមានការពាក់ពន្ធ័ហើយ បានជាម្ចាស់ទីតាំងបើកល្បែងស៊ីសងនេះ ទើបលោកធ្វើមើលមិនឃើញ និងមិនមានវិធានការបង្ក្រាបបែបនេះ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាមានចំណាត់ការ លើទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះផង ព្រោះបទល្មើសចោរលួច ចោរឆក់ច្រើនណាស់ ។

ប្រជាពរដ្ឋបន្តទៀតថា បើអាជ្ញាធរមានសមត្ថកិច្ច រវល់តែខ្លាចអំណាចក្រុមល្បែងស៊ីសងខុសច្បាប់ទាំងនេះ តើឲ្យពួកគាត់សង្ឃឹម អ្នកណា តើឯណាទៅគោលនយោបាយភូមិ ឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ឲ្យ បើបទល្មើសកើតមាន ស្ទើរតែរៀងរាល់ថ្ងៃបែបនេះ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post