header ads

Sponsor

រិទ្ធី

មាតាធម្មជាតិកម្ពុជាបានចេញវិដេអូឃ្លីបថ្មីមួយទៀត និយាយរឿងកាស៊ីណូ និងសំរាមនៅទីក្រុងព្រះសីហនុ ដែលកំពុងតែរងការរិះគន់យ៉ាងចាស់ដៃ ចំពោះអាជ្ញាធរខេត្តព្រះសីហនុដែលមានឯកឧត្តម យន្ត មីន ជាអភិបាលខេត្ត។តាមរយៈវិដេអូនេះ យុវជន ថុន រដ្ឋា បាននិយាយថា៖ ទីក្រុងព្រះសីហនុ មាន៨៨ កាស៊ីណូកំពុងដំណើរការ ខណៈទីក្រុងម៉ាកាវ ប្រទេសចិន ដែលជាទីក្រុងល្បែងជាប់ចំណាត់ថ្នាក់ពិភពលោក មានតែ៤១ ប៉ុន្តែរដ្ឋទទួលបានពន្ធ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។

តើកាស៊ីណូទាំង៨៨ បានផ្តល់វថិកាប៉ុន្មានជូនរដ្ឋ ហើយថវិកាទាំងអស់នោះត្រូវចំណាយទៅលើអ្វីខ្លះ ជាពិសេសដើម្បីដោះស្រាយវិបត្តិសំរាម សំណួរនេះសួរទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ? យុវជនរូបនេះចោទប្រកាន់ឯកឧត្តម យន្ត មីន ថា រវល់តែនិយាយជាមួយវិនិយោគិនក្នុងវិស័យល្បែង និងមិនបានយកចិត្តទុកដាក់ទៅលើវិបត្តិសំរាមដ៏ធ្ងន់ធ្ងរនេះ។

យុវជន ថុន រដ្ឋា បន្តទៀតថា បន្ទាប់ពីមានការលាតត្រដាងអំពីការបង្ហូរទឹកលូយ៉ាងច្រើន ដែលហូរចេញពីបង្គន់ផ្ទាល់ចូលទៅក្នុងសមុទ្រ ដោយឥតអៀនខ្មាស និងមិនញញើតដៃ ពេលនេះចូលមកដល់វបត្ដិសម្រាមវិញម្តង។ សកម្មជនបរិស្ថាន បានរកឃើញថាគ្រាន់តែសង្កាត់៤ តែមួយប៉ុណ្ណោះ មានគំនរសំរាមរហូតដល់ ២៩កន្លែងធំៗ ដែលរាយប៉ាយគ្មានសណ្ដាប់ធ្នាប់ បានធ្វើឱ្យប៉ះពាល់មកដល់សោភ័ណ្ឌភាពក្រុងព្រះសីហនុយ៉ាងធ្ងន់ធ្ងរ។

តើក្រុងព្រះសីហនុពិតជាគ្មានថវិកាគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាសំរាមដ៏ធំនេះ ឬយ៉ាងណា? ខណៈពេលដែលកាស៊ីណូក្នុងក្រុងនេះ មានចំនួនកើនឡើង រហូតទៅដល់៨៨កាស៊ីណូ គឺច្រើនជាង២ដង បើប្រៀបធៀបទៅនឹងទីក្រុងម៉ាកាវប្រទេសចិន ដែលជាឋានសួគ៌ល្បែងលំដាប់ថ្នាក់ពិភពលោក?

សូមអញ្ជើញស្តាប់ការបកស្រាយរបស់ យុវជន ថុន រដ្ឋា ក្នុងវីដេអូខាងក្រោមនេះ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post