header ads

Sponsor

រិទ្ធី

កញ្ញា មាស សុខសោភា តារាចម្រៀងដ៏មានប្រជាប្រិយភាពបានសម្តែងអារម្មណ៍សោកស្តោយចំពោះមរណភាពកញ្ញា ខេមរៈ ស្រីពៅ តាមរយៈហ្វេសប៊ុកថា៖ បងពិតជាមានអារម្មណ៍រន្ធត់ក្តុកក្តួលក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ប្អូនស្រី ខេមរៈ ស្រីពៅ ។ សម្រាប់បង ប្អូនស្រី គឺជាក្មេងស្រីគួរឱ្យស្រលាញ់ម្នាក់ គ្រប់ពេលបងនិយាយលេងក្រោយឆាកតន្រី្ត ប្អូនតែងតែសើចសប្បាយ រីករាយ ពោរពេញដោយស្នាមញញឹម ប្អូនតែងតែគោរពបងៗសិល្បៈរាមច្បង។

តាមរយៈរូបថាមួយសន្លឹកមានតារាងចម្រៀង៤រូប ក្នុងនោះក៏មានកញ្ញា ខេមរៈ ស្រីពៅ ផងដែរ កញ្ញា មាស សុខសោភា បន្តទៀតថា៖ ទោះប្អូនមិនសូវចេះនិយាយច្រើនតែប្អូន (ស្រីពៅ) ចូលចិត្តការសប្បាយជាមួយបងៗសិល្បៈ នៅពេលដែលបាត់វត្តមានប្អូនពីសិល្បៈរយៈពេល ៣ ទៅ ៤ ឆ្នាំនេះ មហាជនក៏ដូចជាបងៗអ្នកសិល្បៈតែងតែបារម្ភពីសុខទុក្ខរបស់ប្អូន ចង់ជួបប្អូនតែគ្មានឱកាសនិងបានជួប រហូតបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ បងស្ទើរតែមិនជឿព័ត៌មានមួយនេះ ។

ជាចុងក្រោយ កញ្ញា មាស សុខសោភា សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ហើយសូមប្អូនទៅកាន់សុគតិភព កើតជាតិណាៗសូមកុំឱ្យអភ័ព្វដូចជាតិនេះ។ កញ្ញា សុខសោភា សន្យាថានឹងចងចាំកញ្ញា ខេមរៈ ស្រីពៅ ទុកក្នុងចិត្តជារៀងរហូត។

សូមបញ្ជាក់ថាកញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីតារាចម្រៀងខេមរៈ​ សិរីមន្ត បានទទួលរមណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា បច្ចុប្បន្នសពតម្កល់នៅគេហដ្ឋាន ម្តុំវត្តសំរោងអណ្តែត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post