header ads

Sponsor

ភ្នំពេញៈ ពិតជាមិនស្មានមែន ដែលបុរសជាជាងជួសជុលម៉ាស៊ីនបោកអ៊ុតម្នាក់ ខណៈមកជួសជុលម៉ាស៊ីនបោកអ៊ុតនៅសណ្ឋាគារ(ស៊ីធី សិនធឺ) ប្រហែលជាគាត់ស្រេកទឹកខ្លាំង ឃើញដបទឹកសុទ្ធក្បែរនោះ ក៏ទាញមកហូប តែទឹកនោះមិនមែនជាទឹកសុទ្ធផង បែរជាទឹកថ្នាំសម្រាប់លាងកាត់ច្រេះ បណ្តាលឲ្យពុលបែកពពុះមាត់ រហូតដល់ស្លាប់បាត់បង់ជីវិតតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៖០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ “ស៊ីធី សិនធឺ” មានទីតាំងស្ថិតនៅផ្ទះលេខ៧៧ ផ្លូវ១៣០ កែងផ្លូវលេខ១៥ ភូមិ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀង សុខាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥៤ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យស្លាប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីព្រឹក ខណៈបញ្ជូនមកសង្រ្គោះនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ(១៧៩)។

សមត្ថកិច្ចផ្នែកជំនាញ បានឲ្យដឹងថា ដំណើររឿងហេតុនោះ គឺកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី ជនរងគ្រោះដែលជាជាងជួលជុលម៉ាស៊ីនបោកខោអាវបានមកដល់សណ្ឋាគារ (ស៊ីធី សិនធឺ) មានទីតាំងស្ថិតនៅផ្ទះលេខ៧៧ ផ្លូវ១៣០ កែងផ្លូវលេខ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីជួសជុលម៉ាស៊ីនប៉ោកខោអាវ ពេលដែលកំពុងជួសជុល ជនរងគ្រោះបានឃើញ ដបទឹកសុទ្ធនៅក្បែរខ្លួន ក៏បានយកមកផឹក ហើយក៏បណ្តាលឲ្យមានអាការៈក្អួតចង្អោរ ហៀរទឹកភ្នែក ហើយនារីដែលជាកម្មករអនាម័យនៅក្បែរនោះ ឃើញជនរងគ្រោះមានអាការៈបែបនេះក៏បានប្រាប់ជនរគ្រោះថា (អ៊ុទឹកនោះ ជាទឹកថ្នាំកាត់ចេះទេ ប្រញ៉ាប់ទៅមន្ទីរពេទ្យទៅ តែគាត់មិនព្រមទៅ ហើយគាត់បានអោយនារីអនាម័យជួយកោសខ្យល់អោយ ដោយឃើញអាការៈរឹតតែធ្ងន់ធ្ងរ នារីអនាម័យក៏ហៅតាមវិទ្យុទាក់ទង មកកាន់ផ្នែកទំនាក់ទំនងនៅខាងក្រោម អោយហៅអ្នករត់កង់បី បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកេតុមាលា តែម្តង។លុះដល់ម៉ោង១០និង៣០ព្រឹក ថ្ងៃទី២៥ ខែឆ្នាំដដែល ក៏ជនរងគ្រោះដាច់ខ្សល់ស្លាប់តែម្តង។

បើតាមការពិនិត្យធ្វើកោសល្យវិច័យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះរូបនោះ បណ្តាលមកពី គាំងបេះដូង(បណ្តាមកពី ផឹកទឹកច្រលំ ដបទឹកសុទ្ធដែលមានទឹកសំរាប់កាត់ជ្រោះក្នុងដប)។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារសម្រេចយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តស្វាយដង្គំ នៅក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧មករារាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post