header ads

Sponsor

សៀមរាបៈ ប្រភពព័ត៌មានពីខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១២ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយ ដោយគេបានប្រទះឃើញមនុស្សម្នាក់ ដេកស្លាប់នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ខេត្តសៀបរាប។ ក្រោយពេលមានការភ្ញាក់ផ្អើលនោះ សាកសព ត្រូវបានគេដឹកចេញភ្លាមៗ យកទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

លុះដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃដដែលនោះ កម្លាំងសមត្តកិច្ចគ្រប់ផ្នែក រួមជាមួយនគរបាលជំនាញបច្ចេកទេស ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីអ្នកគ្រប់គ្រងព្រលានយន្តហោះ​ បានចុះធ្វើការពិនិត្យសាកសព និងបើកការស៊ើបអង្កេតទៅលើ៣ចំណុច ស្វែងរកសម្ភាសន៍សាក្សី ពិនិត្យកន្លែងកើតហេតុ និងធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព។

ជាលទ្ធផលជាក់ស្តែង តាមការពិនិត្យលើកាមេរ៉ាសុវត្ថិភាព គឺនៅវេលាម៉ោង៥៖០៣នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គេបានឃើញសកម្មភាពមនុស្សម្នាក់ ដើរទៅរកយន្តហោះក្រុមហ៊ុន ស្កាយ​ បន្ទាប់មកបន្តដើរទៅយន្តហោះក្រុមហ៊ុន JC ហើយបន្តទៅយន្តហោះ​កើតហេតុរបស់ក្រុមហ៊ុន ឡានម៉ី ដោយមនុស្សម្នាក់នោះ​ បានដើរទៅដេកនៅក្នុងកន្លែងកង់របស់យន្តហោះ​។ លុះដល់ម៉ោង១០និង២០នាទីព្រឹកថ្ងៃដដៃល យន្តហោះក៏បានធ្វើការហោះហើរឡើង ដោយមិនបានដឹងថា មានមនុស្សចូលទៅសម្ងំក្នុងកង់យន្តហោះឡើយ។

តាមការបំភ្លឺពីសាក្សីឈ្មោះ​ លឿម​ រុំ​ ភេទប្រុស​ បានឲ្យដឹងថា​ នៅវេលាម៉ោងប្រហែល១០និង២០នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូនេះ ពេលខ្លួនកំពុងធ្វើការក៏បានឃើញយន្តហោះ ដែលកំពុងតែហោះហើរ​មានកម្ពស់ប្រហែល៣០ម៉ែត្រ​ ស្រាប់តែឃើញមានមនុស្សម្នាក់ ធ្លាក់ពីកង់យន្តហោះ ដែលមានចម្ងាយពីខ្លួនប្រហែល២០០ម៉ែត្រ​ ហើយយន្តហោះនោះ ក៏ហោះហើរបាត់ទៅ។

តាមការពិនិត្យរបស់ជំនាញបច្ចេកទេស​ សាកសពស្លាប់ ដោយមានសភាព​បាក់ដៃជើងរយះជើងភ្លៅ​។ សាកសពមិនទាន់កំណត់អត្តសញ្ញាណបាននោះទេ​ សមត្ថកិច្ចកំពុងបន្តស្វែងរកសាច់ញាតិ៕

ផ្ដលសិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post