header ads

Sponsor

ក្រោយពីម្ចាស់ហាងម៉ាស្សា និងស្ទីម បានបង្ហាញវីដេអូ និងរូបជនសង្ស័យដែលប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកខ្លួន រឿងសុំទឹកបរិសុទ្ធត្រជាក់មិនបាននោះ លោក វិល្លាម បានមានការប្រតិកម្មយ៉ាងខ្លាំង និងស្នើឲ្យអាជ្ញាធរមិនត្រូវបន្ធូរដៃឡេីយ រឿងនេះ ហើយនឹងសង្ឃឹមថាតុលាការយោធានឹងចាត់វិធានការចំពោះបុគ្គលនេះ។

ការថ្លែងបែបនេះ តាមរយៈផេគផ្លូវការរបស់លោក ដោយបានរៀបរាប់យ៉ាងលម្អិតថា៖

គ្រាន់តែរឿងទឹកសុទ្ធមួយដប បែរជាប្រេី អំណាចជាទាហានយកកាំភ្លេីងវាយក្បាល គេនិងគម្រាមអូសយកទៅបាញចោលយ៉ាង សាហាវព្រៃផ្សៃបំផុត លេីបុគ្គលិកហាងមាស្សា មួយកាលពីយប់មិញនេះ ។

ករណីនេះអាជ្ញាធរមិនត្រូវបន្ធូរដៃឡេីយ សង្ឃឹមថាតុលាការយោធានិងចាត់វិធានការ អោយម៉ឹងម៉ាត់បំផុតលេីជននេះ ។ ឋានន្តរស័ក្តិ ជាឋានានុក្រមយោធាដែលមាន កាតព្វកិច្ចបំរេីរាស្ត្រ ការពារបូរណភាពទឹកដី មិនមែនសម្រាប់ប្រព្រឹត្តអំពេីឃោឃៅឡេីយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post