
ក្រុមសម្តែងយាយសំ យាយសយ សរុបមានសមាជិក៤នាក់ រួមមានលោកយាយ អ៊ីវ ស៊ាន (ហៅយាយសំ) លោកយាយ អ៊ីវ ស៊ន (ហៅយាយសយ) លោកតា ព្រៃ ឃឹម (ហៅតាសុច) និងលោក មាន ហ៊ (ហៅនាយតយ) ហើយក្នុងនោះលោក ង៉ុង សាន់ ជាអ្នកដឹកនាំក្រុមផ្ទាល់។
គួរបញ្ជាក់ថា មកទល់ពេលនេះក្រុមសម្តែងយាយសំ យាយសយ បានបញ្ជេញខ្លីបខ្លីៗរបស់ខ្លួនបានប្រមាណជាង២០ខ្លីបមកហើយ ហើយខ្លីបដែលផ្ទុះបន្ទាប់ពីខ្លីបដំបូងនោះគឺ វគ្គ នារីអូតេស ដែលធ្វើអោយអ្នកមើលផ្ទុះសំណើចព្រោះនឹកស្មានមិនដល់ ជាពិសេសរូបភាពរបស់គាត់ក្នុងឈុតជាអ្នកបម្រើការលើយន្តហោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើម រហូតមានផេគល្បីៗជាច្រើនយកទៅត្រូល និងផ្សាយចេញយ៉ាងព្រោងព្រាត។
សម្រាប់ឆ្នាំ២០១៩នេះ ក្រុមសម្តែងវ័យចំណាស់មួយនេះ បាននឹងកំពុងរៀបគម្រោងក្នុងការបំផុសខ្លីបរបស់ខ្លួន ដោយមានផេគ និងឆានែលល្បីៗជាច្រើនដើម្បីគាំទ្រ បូកផ្សំជាមួយនិងសាច់រឿង រួមទាំងការសំរិតសម្រាំងលើបច្ចេកទេសផលិតអោយលើសមួយកំរិតទៀតផងដែរ៕
សម្រាប់ការទំនាក់ទំនងក្រុមយាយសំ យាយសយ តាមរយៈលេខទូរសព្ទ៖096 55 95 908 / 096 94 55 65 ឬតាមរយៈតំណលីគហ្វេសប៊ុកផេគ https://www.facebook.com/yeaysomyeaysoy/app/212104595551052/













